ព័ត៌មានថ្មី
- ដំណឹងល្អ អ្នកជំងឺកូវីដ-១៩ចំនួន០៤នាក់ទៀត បានជាសះ ស្បើយ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ចំនួន៤នាក់ បានជាសះស្បើយ ក្នុងនោះម្នាក់ជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ សហគមន៍២៨ វិច្ឆិកា។បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ បានទៅហាង Zando សាខាបឹងកេងកង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយ ទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ករណីជាសះស្បើយ ចំនួន០៣នាក់ ជាអ្នកដំណើរចូលមកកម្ពុជាដែលមិនមានពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បុរសជនជាតិហ្សកដានី អាយុ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នក ដំណើរមកពីប្រទេសហ្សកដានី បន្តជើងហោះហើរនៅប្រទេសកូរ៉េខាង ត្បូង មកដល់កម្ពុជានៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យ ចេញពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។ ស្ត្រីជនជាតិជប៉ុនអាយុ ២៩ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ […]
- សម្តេចតេជោ: បុណ្យគ្រីស្ទម៉ាស គ្រីស្ទបរិស័ទមិនអាចប្រារព្ធអធិកអធ័មនោះទេ ប៉ុន្តែអាចធ្វើជាលក្ខណៈគ្រួសារ ថ្ងៃទី២៥ ខែធ្នូ នេះជាថ្ងៃបុណ្យគ្រីស្ទម៉ាស(Christmas) ដែលជាបុណ្យ ដ៏សំខាន់របស់បងប្អូនអ្នកគ្រីស្ទបរិស័ទ (Christian)។ ដោយសារប្រទេសយើងកំពុងតែស្ថិតក្នុងការប្រុងប្រយ័ត្នប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដូច្នេះហើយបងប្អូនគ្រីស្ទបរិស័ទមិនបានប្រារព្ធពិធីនេះឲ្យបានអធិកអធ័មនោះទេ ប៉ុន្តែគឺធ្វើជាលក្ខណៈគ្រួសារនៅតាមគេហដ្ឋានរៀងៗខ្លួនដោយមានការប្រុងប្រយ័ត្នខ្ពស់។ សូមជូនពរបងប្អូនគ្រីស្ទបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារកុំអោយឆ្លងកូវីដ ១៩ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជេល ទឹកអាល់ កុល រក្សាគម្លាតសុវត្ថិភាព ហើយចំពោះបងប្អូនកូនក្មួយដែលកំពុងធ្វើចត្តាឡីស័ក សូមអនុវត្តអោយបានខ្ជាប់ខ្ជួនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
- គ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៥ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ស្លាប់៨នាក់ និងរបួស២នាក់ យ៉ាងហោចណាស់ មនុស្សចំនួន៨នាក់ បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ និងពីរនាក់ផ្សេងទៀត បានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តដឹកទំនិញធន់ធ្ងន់ (ទឹកកក) និងរថយន្តធុនស្រាល (Camery)។ នគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃម៉ោង៩៖២០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងនគរបាលចរាចរ បានសង្រ្គោះអ្នករងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល រីឯអ្នកស្លាប់ទាំង០៨នាក់ ត្រូវបានដឹកសពយកទៅតម្កល់ទុក នៅវត្តអូរតាគី ដើម្បីរង់ចាំក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
- រដ្ឋាភិបាលអូស្ត្រាលី សន្យាបន្តជួយឧបត្ថម្ភគាំទ្រកម្ពុជា តាម រយៈការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង និងកម្មវិធីសំខាន់ៗនានា ការបញ្ជាក់របស់ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពរបស់ប្រទេសអូស្រ្តា លី ប្រចាំព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងនៅក្នុងជំនួបជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញ វត្ថុ នាព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តម Pablo Chiho Kang បញ្ជាក់ថា អូស្ត្រាលីនឹងបន្តជួយគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា លើគម្រោង និងកម្មវិធីនានាដែល កំពុងប្រតិបត្តិការនៅកម្ពុជាបន្តទៀត សំដៅលើកកម្ពស់គុណភាពសេវាសុខា ភិបាល ផ្គត់ផ្គង់ទឹកស្អាត និងហេដ្ឋា រចនាសម្ព័ន្ធអគ្គិសនី និងគាំទ្រ វិស័យកសិកម្មការរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយគាំពា សង្គម និងធានាសមភាពក្នុងការទទួលបាននូវសេវាសង្គមដល់ជនពិការ និងស្ត្រីងាយរង គ្រោះ។ ឯកឧត្តម អគ្គរដ្ឋទូតបានគូសបញ្ជាក់បន្ថែមថា រដ្ឋាភិបាលអូស្ត្រាលីនឹងចូលរួមគាំទ្រហិរញ្ញប្បទានមានទឹកប្រាក់ ៣០០ លានដុល្លារអូស្ត្រាលី ដល់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសកម្ពុជាផងដែរ ក្រោមកញ្ចប់ជំនួយ […]
- រដ្ឋសភា នឹងបើកសម័យប្រជុំបោះឆ្នោតប្រកាសសមាជិកថ្មីនៃរដ្ឋសភាចំនួន២រូប នៅថ្ងៃទី២៩ធ្នូ រដ្ឋសភាសភា នឹងបើកសម័យប្រជុំពេញអង្គ ដើម្បីបោះឆ្នោតប្រកាសសុពលភាពសមាជិកថ្មីនៃរដ្ឋសភាចំនួន២រូប ជំនួសសមាជិកដែលបានលាលែងពីតួនាទី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ។ បើតាមការបញ្ជាក់របស់ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្ដៃយ៍រដ្ឋសភានេះដែរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាក៏បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាគណៈកម្មាធិការអិចន្ត្រៃយ៍ ដោយកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដើម្បបើកសម័យប្រជុំពេញអង្គរដ្ឋសភា បោះឆ្នោតប្រកាសសុពលភាពសមាជិកសភាថ្មីចំនួន២រូប។ យោងតាមរបៀបវារៈកិច្ចប្រជុំអចិន្ត្រៃយ៍ រួមមាន ១-ការពិនិត្យ និងសម្រេចអំពីសុពល ភាព នៃអាណត្តិ ឯកឧត្តម លី ស៊ុគ្រី ជាតំណាងរាស្ត្រថ្មី មណ្ឌលខេត្តតាកែវ ជំនួស ឯកឧត្តម សុខ សូកាន ដែលបានសុំលាលែង។ ឯកឧត្តម សៅ សារ៉ាត់ ជាតំណាងរាស្ត្រថ្មី មណ្ឌលខេត្តប៉ៃលិន ជំនួសលោកជំទាវ បាន ស្រីមុំ ដែលបានសុំលាលែង។ ២.ការពិនិត្យ សំណើសុំជ្រើសតាំង […]
- ប្រទះឃើញសត្វផ្សោតវ័យជរា១ក្បាលស្លាប់នៅតំបន់អន្លង់កាំពី ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ សត្តផ្សោតទន្លេមេគង្គ ១ក្បាល មានលេខសម្គាល់ ៩៥ ត្រូវបានប្រទះឃើញស្លាប់នៅតំបន់កាំពី ក្នុងខេត្តក្រចេះ ហើយបើតាមការសន្និដ្ឋានគឺផ្សោតនេះ បានស្លាប់ដោយជរាភាព។ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានប្រាប់ថា យោងតាមរបាយការណ៍កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ របស់លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីក្រុមការងារឆ្មាំទន្លេនៅបុស្តិ៍កាំពី ជ្រោយបន្ទាយ ស្តីពីការប្រទះឃើញសត្វផ្សោតមួយក្បាលស្លាប់ នៅចំណុចព្រែកខ្សោរ ភូមិសំបុក ឃុំសបុក ស្រុកចិត្របុរី ខេត្តក្រចេះ ក្រុមការងារសហការជាមួយអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) ខេត្តក្រចេះ បានចុះទៅត្រួតពិនិត្យនៅចំណុចខាងលើ។ យោងតាមលទ្ធផល នៃការពិនិត្យស្ថានភាពជាក់ស្ដែង គឺសត្វផ្សោតមួយក្បាលនេះ គឺជាសត្វផ្សោតដែលមានវ័យចំណាស់ ហើយដែលបានស្លាប់ប្រហែលមួយថ្ងៃមុន ព្រោះ នៅមានសភាពស្រស់នៅឡើយ។ ផ្សោតដែលស្លាប់នោះ ជាផ្សោតញី មានលេខសម្គាល់ ៩៥ នៅតំបន់អន្លង់កាំពី ហើយមានទម្ងន់ប្រមាណ ២០១គីឡូក្រាម និងមានប្រវែង ២,៣ម៉ែត្រ ហើយមូលហេតុដែលស្លាប់ តាមការពិនិត្យជាក់ស្តែង […]
- រាជរដ្ឋាភិបាលកម្ពុជា បំពាក់គ្រឿងឥស្សរិយយស ជូនឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា បញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន ឯកឧត្ដម មៃឃើល៍ តាន់ កេងស្យុង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះឯកឧត្ដមឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជា ហើយទទួលបានគ្រឿង ឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនាពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់ឯកឧត្ដមក្នុងការពង្រឹងលើកកំពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែម ទៀត។ សូមបញ្ជាក់ថា នៅក្នុងអាណត្តិរបស់ឯកឧត្ដម មៃ ឃើល៍ កេង ស្យុង កម្ពុជា និងសឹង្ហបុរី សម្រេចបាននូវសមិទ្ធិផលជាច្រើនដូចជា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ ដឹកនាំកំពូលនៃប្រទេសទាំងពីរជាបន្តបន្ទាប់ ការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ទំហំវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា ព្រមទាំងបានរៀបចំឲ្យមានព្រឹត្តិការណ៏ Street Art Fest++ ដើម្បីអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជានិងសិង្ហបុរី ៕
- ក្រសួងបរិស្ថាន គាំទ្រគម្រោងទិញស្រូវសរីរាង្គពីកសិករ របស់ក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ សំដៅជួយដល់សហគមន៍ចូលរួមអភិរក្សសត្វកម្រ និងកាត់បន្ថយការកាប់បំផ្លាញព្រៃ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញសម្ពោធជាផ្លូវការមក្រុមអាយប៊ីសរ៉ាយស៍ ខន់សេវេសិន ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ និងពិនិត្យមើលខ្សែសង្វាក់វេចខ្ចប់អង្គការមិត្តភាពសង្គ្រោះសត្វព្រៃរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ ត្រូវបានបង្កើតឡើងដោយអង្គ ការសមាគមន៍អភិរក្សសត្វព្រៃ (WCS) និងបានដាក់ ឈ្មោះ តាមសត្វត្រយងយក្ស(ចាយអិន អាយប៊ីស-Giant Ibis) ដែលជាបក្សីជាតិតំណាងឱ្យប្រទេសកម្ពុជា។ សត្វត្រយងយក្ស គឺប្រភេទបក្សីដែលមានមាឌធំជាងគេបំផុតនៅលើពិភពលោក ហើយដោយសារតែសត្វនេះ ជាប្រភេទបក្សីកម្រ បានធ្វើឱ្យអ្នកចូលចិត្តទស្សនាសត្វស្លាប និងក្រុមអ្នកអភិរក្សគិតថាប្រភេទនេះស្ទើរតែលែងមានវត្តមាននៅលើពិភពលោកនេះទៅហើយ។ ត្រយងយក្ស ត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទជិតផុតពូជបំផុត ជាពិសេសដោយ សារឥទ្ធិពល នៃការរំខានរបស់មនុស្សនិងការបរបាញ់។ សត្វត្រយងយក្សដែលនៅសេសសល់បានប្រមូលផ្តុំគ្នាទៅរស់នៅក្នុងតំបន់ ភាគខាងជើងនៃប្រទេសកម្ពុជា។ ក្នុងឆ្នាំ ២០០៩ អង្គការ WCS ក្រោមការគាំទ្ររបស់រាជរដ្ឋា ភិបាលកម្ពុជា បានបង្កើតគម្រោងស្រូវអាយប៊ីស ដែលជាវិធីសាស្ត្រមួយជួយគាំទ្រដល់ការអភិរក្សប្រភេទនេះ។ គម្រោងនេះមានគោលបំណងលើកទឹកចិត្ត ដល់សហគមន៍មូលដ្ឋានឱ្យចូលរួមអភិរក្ស តាមរយៈការទិញស្រូវសរីរាង្គពូជផ្ការំដួលក្នុងតម្លៃមួយខ្ពស់បំផុតពីក្រុមកសិករ ផលិតដែលបានប្តេជ្ញាចិត្តចូលរួមការពារព្រៃឈើនិងឈប់បរបាញ់សត្វ ព្រៃ។ គម្រោងនេះ បានរួមចំណែកលើកកម្ពស់ជីវភាពរស់ នៅរបស់ក្រុមកសិករគោលដៅ ស្របពេលជាមួយគ្នាដែរគឺដោះ ស្រាយកត្តាគំរាមកំហែងចំបងៗចំពោះប្រភេទជិតផុតពូជបំផុត រួមទាំងសត្វត្រយងយក្ស និងការគំរាមកំហែងដល់ទីជម្រករបស់វាតាមរយៈការកាប់រានដីព្រៃនិងតំបន់ដីសើមយកធ្វើជាស្រែសម្រាប់ដាំស្រូវ។ ក្រុមហ៊ុន អាយប៊ីសរ៉ាយស៍ ត្រូវបានបង្កើតឡើងដោយអង្គការសមាគមន៍អភិរក្សសត្វព្រៃក្នុងឆ្នាំ […]
- លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ តាមប្រព័ន្ធវីដេអូ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា វៀតណាមលើកទី១៨ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣៣ ខែធ្នូ ឆ្នាំ ២០២០ ម្សិលមិញ តាមរយៈប្រព័ន្ធវីដេអូ អនឡាញ។ មុននឹងបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តម ប្រាក់ សុខុននិងឯកឧត្តម ផាន ប៊ិញមិញ បានរួមគ្នាចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី ១៨ នៃគណៈកម្មការចម្រុះកម្ពុជា វៀតណាម និងបានផ្លាស់ប្ដូរលិខិតូបករណ៍នៃការផ្ដល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ខាងក្រោមនេះ ជាសេចក្រីប្រកាសព័ត៌មានទាំងស្រុងស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា វៀតណាមលើកទី១៨ ៖
- សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកាជាង ៧០លានរៀលសម្រាប់ទិញស្បៀងចែកជូនពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦៨០គ្រួសារនៅខេត្តក្រចេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តផ្តល់ថវិកាជាង ៧០លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដើម្បីទិញស្បៀងចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦៨០គ្រួសារ។ នេះបើតាមការបញ្ជាក់នៅលើផេកផ្លូវការរបស់កាកបាទក្រហមកម្ពុជា នាថ្ងៃទី២២ ខែធ្នូឆ្នាំ២០២០។ លើផេកដដែលបានសរសេរថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ៧០ ០៤០ ០០០រៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ដើម្បីចាត់ចែងទិញស្បៀងអាហាររួមមាន អង្ករ មី និងត្រីខ សម្រាប់ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦៨០គ្រួសារ រស់នៅក្នុងស្រុកសំបូរ និងស្រុកចិត្របុរី ខេត្តក្រចេះ។ គ្រួសារងាយរងគ្រោះបំផុតនីមួយៗ នឹងទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស និងត្រីខ ១០កំប៉ុង ដើម្បីសម្រាលដល់ជីវភាពប្រចាំថ្ងៃ។ គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២០ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតបានសរុបចំនួន […]
- កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ ផ្តោតលើសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេ ស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេក វិទ្យា (កិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា- វៀតណាម) ជាមួយ ឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ តាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា- វៀតណាម ភាគីទាំងពីរបានកត់សម្គាល់ឃើញពីមិត្តភាពរឹងមាំជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងស្ថិរភាពយូរ អង្វែង រួមទាំងការលើកកម្ពស់បន្ថែមនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលបានគូស បញ្ជាក់តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទ និងប្រព័ន្ធវីដេអូរបស់ថ្នាក់ដឹកនាំ និងការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹក នាំជាន់ខ្ពស់ជាបន្តបន្ទាប់ នាពេលកន្លងមក។ ភាគីទាំងពីរបានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធ ភាព និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ស្របពេលដែលកំពុងខិតខំរក្សាលំហូរពាណិជ្ជកម្មនៃទំនិញឆ្លងកាត់ព្រំដែន និងការវិនិយោគ។ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខ ភាគីទាំងពីរបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមក្នុងការសម្របសម្រួលជំហរ នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ […]
- កម្ពុជា និងវៀតណាម ប្តេជ្ញាដំណោះស្រាយបញ្ហាសេស សល់ចំពោះព្រំដែនគោកចំនួន១៦%ទៀត ឲ្យទទួលយកបានទាំងសងខាង ដោយអនុលោមតាមច្បាប់អន្តរជាតិ ភាគីទាំងពីរកម្ពុជា និងវៀតណាម បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការគោរព និងអនុវត្តឱ្យបានពេញលេញនូវបណ្តាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងស្តីពីព្រំដែន ដែលបាន ចុះហត្ថលេខារវាងប្រទេសទាំងពីរ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកាលពីម្សិលម៉ិញ។ ភាគីទាំងពីរ ក៏បានលើកទឹក ចិត្តដល់គណៈកម្មការចម្រុះខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក(JBCs) នៃប្រទេសទាំងពីរ ឱ្យធ្វើការយ៉ាងជិតស្និទ្ធ និងពិភាក្សាយ៉ាងសកម្ម ដើម្បីស្វែងរកដំណោះ ស្រាយដែលអាចទទួលយកបានទាំងសងខាង ដោយអនុ លោមតាមច្បាប់អន្តរជាតិ ចំពោះព្រំដែនគោកចំនួន១៦% ទៀត ដែលពុំទាន់បានខណ្ឌសីមានៅឡើយ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុក ដាក់លើកិច្ចសហប្រតិបត្តិការផ្សេងៗទៀត នៅក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិទ្យាសាស្ត្រ បច្ចេក វិទ្យា នវានុវត្តន៍ សហគ្រាសមីក្រូ ធុនតូចនិងមធ្យម ពន្ធគយ ការដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ទូរគមនាគម ន៍ ព័ត៌មានវិទ្យានិងបច្ចេកវិទ្យាគមនាគមន៍(ICTs) ហិរញ្ញវត្ថុ និងធនា គារ វប្បធម៌ កីឡា ទេសចរណ៍ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបញ្ហាច្បាប់ និងយុត្តិធម៌។ […]
- រយៈពេល០៥ខែ ក្រសួងកសិកម្ម ចែកពូជត្រីអណ្ដែង និងកង្កែប បានជាង៩០០គ្រួសារ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទឲ្យដឹងថា គិតចាប់ផ្តើមតាំងថ្ងៃទី២៥ ខែកក្កដា រហូតដល់ខែធ្នូ ឆ្នាំ២០២០ (រយៈពេល០៥ខែ) យុទ្ធនាការចែកពូជត្រីអណ្តែង និងកង្កែប បានធ្វើក្នុងខេត្តគោលដៅចំនួន១១ ដោយសម្រេចទទួលបានលទ្ធផលជាច្រើន។ ក្នុងនោះកសិករសរុបចំនួន ៩០៥គ្រួសារ (៦៦៧ ចិញ្ចឹមត្រីអណ្តែង និង ២៣៨ ចិញ្ចឹមកង្កែប)។ កូនត្រីចំនួន ៤៦ម៉ឺន ៦ ៩០០ក្បាល និងកូនកង្កែបចំនួន ៩៥ ២០០ក្បាល បានផ្តល់ជូនកសិករ។ ដោយឡែក ចំណីសរុបចំនួន ៣៦២០បាវ ស្មើនឹង៩០,៥ តោន វីតាមីនបីមុខចំនួន ២៧១៥កញ្ចប់។ បើតាមរដ្ឋមន្ត្រីកសិកម្ម ទិន្នផលត្រីអណ្តែងចាប់លើកទី១ សរុបចំនួន ៦៦,៧ តោន និងកង្កែបចំនួន ១៩តោន។ ដោយឡែកខេត្ត៤ ដែលទទួលរងផលប៉ះពាល់ដោយទឹក ជំនន់ សម្រេចទទួលបានលទ្ធផល កសិករសរុបចំនួន ២១៥គ្រួសារ ទទួលបានតង់ប្លាស្ទីកចិញ្ចឹមត្រីអណ្តែងទាំង អស់ កូនត្រីអណ្តែងចំនួន ១៥០ ៥០០ក្បាល […]
- មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ នឹងជួយលើកស្ទួយវិស័យដឹកជញ្ជូនកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែង ឯកឧត្ដម ស៊ិន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង សាធា រណការនិងដឹកជញ្ជូន មានប្រសាសន៍ថា៖ មជ្ឈមណ្ឌលភស្តុ ភារកម្មភ្នំពេញ គឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពលក្នុងការលើកស្ទួយវិស័យដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែង ជាមួយប្រទេសក្នុងតំបន់ និងសកលលោកទាំងតម្លៃ និងសេវាកម្ម និងជាកម្លាំងចលករជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើន និងសម្រេចបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ FA (Framework Agreemen t) នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PP-LC) ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ FA (Framework Agreement) នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PP-LC) ជាមួយលោក Alex Sanford អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់អន្តរជាតិ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យលើសេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន […]
- ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំមីយ៉ាន់ម៉ាបានជួយសម្រ បសម្រួលពលរដ្ឋខ្មែរនៅប្រទេសមីយ៉ាន់ម៉ា ឱ្យវិលត្រលប់មកកម្ពុជាវិញ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះ រាជាណាចក្រកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានជួយសម្រប សម្រួលជូនពលរដ្ឋខ្មែរចំនួន ២១រូប រួមទាំងព្រះសង្ឃ និងដូនជី ដែលនឹងត្រូវធ្វើដំណើរត្រឡប់មកកម្ពុជាវិញតាមជើងយន្តហោះ Charter Flight របស់ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា (Myanmar Airways International—MAI) លេខ៖ 8M 401 RGN-PNH ពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១២:៣០ ៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


