យ៉ាងហោចណាស់ មនុស្សចំនួន៨នាក់ បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ និងពីរនាក់ផ្សេងទៀត បានរងរបួស
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តដឹកទំនិញធន់ធ្ងន់ (ទឹកកក) និងរថយន្តធុនស្រាល (Camery)។
នគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃម៉ោង៩៖២០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងនគរបាលចរាចរ បានសង្រ្គោះអ្នករងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល រីឯអ្នកស្លាប់ទាំង០៨នាក់ ត្រូវបានដឹកសពយកទៅតម្កល់ទុក នៅវត្តអូរតាគី ដើម្បីរង់ចាំក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕






