ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានសម្រួលបែបបទ ជូនក្រុមសិក្ខាកាមក្រសួងការពារជាតិ ចំនួន ១៩នាក់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី បូ គឹមជួន នាយការិយាល័យ នៃនាយកដ្ឋានបុគ្គលិក បានធ្វើដំណើរវិលត្រឡប់មកកាន់ប្រទេសវិញ បន្ទាប់ពីបានបញ្ចប់កម្មសិក្សា វគ្គនាយទាហានបច្ចេកទេសយោធា នៅខេត្ត ប៉ិញយឿង ប្រទេសវៀតណាម។ ក្រសួងការពារជាតិស្នើសុំ ស្ថាប័នចត្តាឡីស័ក រក្សាទុកដាច់ដោយឡែកចំនួន ១៤ថ្ងៃ នៅមជ្ឃមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ នៅខេត្តកំពង់ស្ពឺ។
មកដល់ពេលនេះ សិក្ខាកាមយោធាមកពីវៀតណាម ដែលបានធ្វើចត្តាឡីស័យនៅ មជ្ឃមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ នៅខេត្តកំពង់ស្ពឺ មានចំនួន៦វគ្គរួចហើយ ដោយមានចំនួន១៤៣នាក់៕






