ភ្នំពេញ៖ ក្រុមជនសង្ស័យប្រុសស្រី២នាក់ត្រូវបានកម្លាំងជំនាញគ្រឿងញៀនអធិការដ្ឋាននគរបាលខណ្ឌមានជ័យសហការណ៏ជាមួយកម្លាំងនគរបាលប៉ុស្តិចាក់អង្រែលើធ្វើការឡោមពទ្ធ័ឃាត់ខ្លួនបានក្រោយពេលសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យក្នុងតំបន់មិនរៀបរយហេីយក្រុមទាំងនោះបានប្រតាយប្រតប់តដៃជាមួយកម្លាំងសមត្ថកិច្ចខណ:ពេលចុះទៅបង្រ្កាបគ្រឿងញៀនកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០ស្ថិតនៅចំនុចផ្លូវ៦០ម៉ែត្រភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ។
ប្រត្តិបត្តិការណ៏ចុះបង្រ្កាបគ្រឿងញៀនខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២នាក់និងដកហូតថ្នាំញៀនចំនួន១១កញ្ចប់និងសម្ភារ:សម្រាប់ប្រើប្រាស់ថ្នាំ ញៀនមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យធ្វើការសាកសួរនិងអនុវត្តន៏តាមនិតិវិធី៕