មនុស្ស១០នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ បន្ទាប់ពីព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុត បានវាយប្រហារប្រទេសកូរ៉េខាងត្បូង ដោយបានវាយលុកតំបន់ភាគខាងត្បូងនៃប្រទេស បង្កជាការជន់លិចផ្លូវថ្នល់ និងអគារជាច្រើន និងបណ្តាលឱ្យមានការបាក់ដី។
ទីភ្នាក់ងារសារព័ត៌មានបាននិយាយថា អ្នកស្លាប់ចំនួន ៧នាក់ត្រូវបានគេរកឃើញនៅក្នុងចំណតរថយន្តក្រោមដីលិចទឹកដែលភ្ជាប់ទៅនឹងអគារផ្ទះល្វែងមួយក្នុងទីក្រុងប៉ូហាង (Pohang) ភាគអាគ្នេយ៍ ហើយមនុស្សពីរនាក់ផ្សេងទៀតដែលជាប់នៅក្នុងចំណតរថយន្តត្រូវបានជួយសង្គ្រោះនៅរស់។
សារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍ថា “ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើប្រតិបត្តិការបង្ហូរទឹកចេញពីយានដ្ឋានចំណត ដើម្បីស្វែងរកជនរងគ្រោះដែលនៅសេសសល់ ប៉ុន្តែទំនងជាមិនអាចរកឃើញអ្នកនៅរស់រានមានជីវិតបន្ថែមទេ” ៕
ប្រែសម្រួលដោយ: ជ ង៉ា





