ក្នុងសារជាសំឡេងបន្ទាន់ នៅព្រលប់ថ្ងៃទី៩ ខែមិថុនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឲ្យអភិបាលរាជធានីខេត្តទូទាំងប្រទេស មិនត្រូវប្រមូលផ្តុំប្រជាពលរដ្ឋ មកហ្វឹកហាត់ រៀនសូត្រពីការបោះឆ្នោតសាកល្បងនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីការ រៀប ចំលិខិតផ្លូវការទៅកាន់ គ.ជ.ប ដើម្បីស្នើឲ្យលុបចោលគម្រោងរៀបចំសាកល្បងបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះផងដែរ។
មូលហេតុ ដោយសារតែពេលនេះ កម្ពុជានៅបន្តប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ រាប់រយនាក់ក្នុង១ថ្ងៃៗនៅឡើយ។






