សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវ នាវកងទ័ពទាំងអស់ត្រៀមលក្ខណៈសម្បត្តិឱ្យបានជាប់ជាប្រចាំ ឆ្លើយតបគ្រប់សភាពការណ៍ ជាពិសេសគ្រោះ មហន្តរាយធម្មជាតិ។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលមួយចំនួន នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ នៅព្រឹកម៉ិញនេះ សម្តេចតេជោ បានអំពាវនាវកងទ័ពឱ្យពង្រឹង និងពង្រីកសមត្ថភាពកិច្ចការទាំងអស់ ដើម្បីកសាងប្រទេសឱ្យរីកចម្រើនដូចអរិយប្រទេស។
ពិសេស ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានជាប់ជាប្រចាំ ឆ្លើយតបគ្រប់សភាពការណ៍ ជាពិសេសគ្រោះមហន្ត រាយធម្មជាតិ។
សម្តេចតេជោ បានបញ្ជាក់ដែរថា កងពលតូចលេខ ៧០ និយាយដោយឡែក និងកងយោធខេមរភូមិន្ទ និយាយរួមត្រូវបន្តការងារអភិវឌ្ឍសមត្ថភាព កងទ័ពឱ្យបានជាប់ជាប្រចាំត្រៀមកម្លាំងស្មារតី ដោះស្រាយនៅគ្រប់ សភាពការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិអាចនឹងកើតឡើង ជាយថាហេតុ និងបង្កឱ្យខូចខាតទ្រព្យសម្បត្តិ ប្រយោជន៍ជាតិ និងប្រជាជន។
កងទ័ព ត្រូវត្រៀមមធ្យោបាយដឹកជញ្ជូនសម្រាប់ដឹកជញ្ជូនសម្ភារៈ និងជនរងគ្រោះផ្តល់ជំនួយ ផ្តល់សេវា ថែទាំ ព្យាបាលសុខភាព បង្កើនកិច្ចសហការសម្របសម្រួលជាមួយសមភាគីផ្នែកស៊ីវិល ក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចដែលកងទ័ព បានអនុវត្តរួចមកហើយ ក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ការដោះមីន រំដោះ ដីស្រែ ជូនប្រជាជនសម្រាប់បង្កបង្កើនផល និងការបញ្ជូនក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាជននៅតាមជនបទ ជាដើម»។
សូមជម្រាបថា នាពេលកន្លងទៅនេះ កងពលតូចលេខ៧០ បានដើរតួនាទីយ៉ាង សំខាន់ ក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា ដែលបានកើតឡើង។
ប្រតិបត្តិការជួយសង្គ្រោះករណីបាក់រលំអគារនៅខេត្តកែប និង ខេត្តព្រះសីហនុ និងករណីគ្រោះទឹកជំនន់ នាពលកន្លងទៅគឺសរបញ្ជាក់ឲ្យពីសមត្ថភាព និងការលះបង់របស់កងទ័ព ក្នុងការជួយសង្រ្គោះអាយុជីវិតរបស់ ប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ និងតួនាទីអ្វីទាំងស់៕






