ថៃ៖យោងតាមរបាយការណ៍ពីខេត្តស្រះកែវ(ប្រទេសថៃ)កាលពីថ្ងៃទី៧ខែមេសាឆ្នាំ២០២០នេះឲ្យដឹងថាកម្លាំងសមត្ថកិច្ចចម្រុះបានឃាត់រថយន្តឈ្នួលមួយគ្រឿងដឹកពលករចំនួន៩នាក់និងជនជាតិថៃម្នាក់មកពីតំបន់មីនបូរីទីក្រុងបាងកក ប្រទេសថៃ ក្នុងគោលដៅមកព្រំដែនកម្ពុជា ដោយអ្នកបើកបរបំពានសេក្ដីប្រកាសរបស់រដ្ឋបាលខេត្តស្រះកែវតាមមធ្យោបាយផ្សេងៗ។
បច្ចប្បន្នសមត្ថកិច្ចសម្រុះបាននាំពលករនិងអ្នកបើកបរជនជាតិថៃទាំងរថយន្តទៅកាន់អធិការដ្ឋានតម្រួតប៉ុស្ដិ៍ខ្លងហាត ដើម្បីចាត់ការតាមនិតិវិធីច្បាប់។






