«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ដែលបាននិងកំពុងសាង សង់នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នឹងក្លាយជាមន្ទីរពេទ្យធំជាងគេក្នុងប្រទេសកម្ពុជា ដោយបំពាក់គ្រែសម្រាកព្យាបាលរហូតដល់ជាតិ ១ម៉ឺនគ្រែ។
ក្នុងពេលពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរ ពេទ្យជាតិតេជោសន្ដិភាព» និងសំណេះសំណាលជាមួយកម្មករសំណង់ នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ ១,២០០ នាក់ នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅដែលសាងសង់រួច «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» នឹងក្លាយជាមន្ទីរពេទ្យពហុព្យា បាលធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលបំពាក់គ្រែសម្រាកព្យាបាលជិត ១ម៉ឺនគ្រែ ជាមួយនឹងការបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ផងដែរ៕






