ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៤ ខែធ្នូ ម្សិលមិញ បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ៣នាក់ និងរបួសស្រាល ៤នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចំនួន៧លើក។
កម្លាំងនគរបាលផ្នែកចរាចរណ៍ បានបន្តប្រឹងប្រែងអប់រំ ពន្យល់ណែនាំ ផ្សព្វផ្សាយ អំពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរលើដងផ្លូវទាំងអស់ឲ្យបានយល់ដឹង និងគោរពឲ្យបានខ្ជាប់ខ្ជួន និងគ្រប់ពេលធ្វើដំណើរ ៕






