ដោយទទួលបាននូវការអញ្ជើញឲ្យធ្វើ ជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars)ដែលមានអ្នកចម្រៀងខេមជាប្រធានក្រុម។ ព្រឹកនេះខ្ញុំបានជួបសំណេះសំណាលជាមួយគ្រូបង្វឹកនិងកីឡាករទាំងអស់ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៍រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ។ អ្វីដែលជាកិច្ចការបន្ទាន់គឺការរៀបចំការប្រកួតល្ងាច ថ្ងៃ១ ឧសភា ២០២៤ ខាងមុខនៅពហុកីឡដ្ឋានអូឡាំពិកក្រោមមូលបទ(រួមគ្នាដើម្បីសប្បុរសធម៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀន) និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
សម្តេចតេជោ បញ្ជាក់ថា “ខ្ញុំនឹងចូលរួមដឹកនាំការប្រកួតជាមួយ
គ្រូបង្វឹកផ្លូវការនៅស្តាតអូឡាំពិកនា ល្ងាចថ្ងៃ១ ឧសភា ២០២៤ ដោយចាប់ផ្តើមនូវទម្រង់លេងរបស់ខ្ញំគឺ3.4.3។ សូមចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីជំរុញចលនាមនុស្សធម៍និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សម្តេចតេជោ បានអំពាវនាវសប្បុរសជនចូលរួមជួយថវិកា សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់
ព្យាបាលដល់កុមារកម្ពុជា។ សម្រាប់ខ្ញុំនិងភរិយានឹងចូលរួមចំនួន
២០០លានរៀល។ ក្នុងករណីបងប្អូនចង់ចូលរួមតាមរយៈខ្ញុំសូមទាក់ទងទៅលោកសៀង ទៀង ដែលមានលេខទូរសព្វ័០១២ ៩៦១៩៧១៕