ព័ត៌មានថ្មី
- ជនជាតិថៃ២នាក់បានស្លាប់ពេលបើកត្រាក់ទ័រច្រូតស្មៅជាន់មីនតោនផ្ទុះនៅចំណុចព្រំដែន a(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០)៖ជនជាតិថៃចំនួន២នាក់ បានស្លាប់ភ្លាមៗខណៈពេលបើកត្រាក់ទ័រ១គ្រឿងមកច្រូតស្មៅ នៅចំណុចបង្គោលសីមាលេខ៤៣ បានជាន់មីនតោនបណ្តាលឲ្យផ្ទុះកក្រើកព្រៃ នៅវេលាម៉ោង១រសៀលថ្ងៃទី២៧ខែតុលាឆ្នាំ២០២០ ។ លោកវរសេនីយ៍ឯកសូ សុវណ្ណារី មេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ៩១១ បានឲ្យដឹងថា ក្រោយពីឮស្នូរផ្ទុះ កម្លាំងនគរបាលប៉ុស្តិ៍ចំនួន២នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រីរាជ្យ ម៉ូ នាយប៉ុស្តិ៍ការពារព្រំដែនរិទ្ធិសែន វរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានសហការជាមួយកម្លាំងយោធា៥០៣ចំនួន៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឈួន អីង មេបញ្ជាការរងល្បាតទី២ បានចុះទៅដល់ចំណុចកើតហេតុ ព្រំដែនត្រង់ចំណុចបង្គោលសីមាលេខ៤៣ (ដីខ្មែរតែស្រែថៃ)ក្នុងភូមិសាស្ត្រភូមិននស៊ូង ឃុំណូនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ទល់នឹងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ប្រទះឃើញ ត្រាក់ទ័រ១គ្រឿង បានជាន់មីនតោនផ្ទុះបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន២នាក់និងខូចត្រាក់ទ័រទាំងស្រុង។ លោកមេបញ្ជាការបានបញ្ជាក់ថា ជនរងគ្រោះជាជាតិថៃដែលស្លាប់ ឈ្មោះខៀវ ព្រំម៉ា ភេទប្រុសអាយុ៧០ឆ្នាំ ជាឪពុកនិងកូនប្រុសឈ្មោះ ខៀវ ភុងសាក់ អាយុ៣៧ឆ្នាំ។ ទាំង២នាក់ នៅភូមិ ននស៊ូង ឃុំណូនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ។ តាមការឲ្យដឹងពីសាច់ញាតិ […]
- គោលដៅទេសចរណ៍ថ្មីៗនឹងបង្កើតឡើង ដើម្បីទាក់ទាញទេសចរអន្តរជាតិមកកាន់សៀមរាប-អង្គរឱ្យបាន ៧លាននាក់ នៅឆ្នាំ២០៣៥ (ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានថ្លែងឱ្យដឹងថា ដើម្បីទាក់ទាញទេសចរអន្តរជាតិមកកាន់ខេត្តសៀមរាប-អង្គរឱ្យបានប្រមាណ ៧ លាននាក់ នៅឆ្នាំ ២០៣៥ គោលដៅទេសចរណ៍ធំៗថ្មីនៅជុំវិញអង្គរនឹងត្រូវបានបង្កើតឡើង ដែលផែនការនេះត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀម រាប។ ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តនៅត្រីមាសទី៤ ឆ្នាំ២០២០ ក្នុងដំណាក់កាលវិបត្តិ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ថោង ខុន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ត្រូវបានដាក់ឆ្លងគណៈកម្មការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ហើយ ក្នុងនោះក្រសួងទេសចរណ៍ក៏កំពុងរៀបចំកែសម្រួលឱ្យវាខ្លីជាងមុន ដើម្បីដក់ឆ្លងរាជរដ្ឋាភិបាល ពិនិត្យនិង អនុមត្តិ នៅពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា គោលដៅទេសចរណ៍ថ្មីចំនួន ៤ ធំៗបន្ថែមទៀតលើគោលដៅទេសចរណ៍ ២ ដែលមានស្រាប់ អាចនឹងត្រូវបានបង្កើតឡើង ក្នុងនោះរួមមានតំបន់បឹងទន្លេសាប តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងទីក្រុងសៀមរាបថ្មី។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះការបង្កើតទីក្រុងសៀមរាបថ្មីនេះ គឺក្នុងគោលបំណងដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបបច្ចុប្បន្ន ដែលមិនអាចសាងសង់សំណង់ទំនើបខ្ពស់ៗ ឬសំណង់ដែលប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌវប្បធម៌។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញចក្ខុវិស័យទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនខេត្តសៀមរាបឱ្យបាន ៧ លាននាក់ […]
- អត្រាប្តូរប្រាក់រៀលថ្ងៃនេះ ១ដុល្លារអាមេរិកស្មើនឹង ៤ ០៦០រៀល អត្រាប្តូរប្រាក់រៀលជាមួយរូបិយបណ្ណបរទេសនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៦០,០០រៀល; ១អឺរ៉ូ ស្មើ ៤ ៨០៤,០០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៣១៥,០០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ២ ៩០៥,៥០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ០៩១,៥០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៤៩៤,៥០រៀល ; ១យ៉ន់ចិន ស្មើ ៦០៩,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ២ ៩៩៦,០០រៀល ; ១០០យេនជប៉ុន ស្មើ ៣ ៩០៣,៥០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៦១,០០រៀល ; ១បាតថៃ ស្មើ ១៣០,៥០រៀល ; […]
- ម្សិលមិញ មានយានយន្តចំនួន ៩២៨គ្រឿងត្រូវបានត្រួតពិនិត្យ និងផាកពិន័យ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបង្ហាញថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៩២៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៦៥៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ ដោយឡែកក្នុងរយៈពេល២៧ថ្ងៃ (ចាប់ពីថ្ងៃ១ ដល់ថ្ងទី២៧ ខែតុលា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន១៧,២៥១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១២,៣២៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស។ របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២៧ថ្ងៃ នៃខែតុលានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ៕
- អភិបាលរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង ជួយលាងបាញ់ទឹកសម្អាត និងធ្វេីអនាម័យ តាមដងផ្លូវមុខផ្ទះប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ បានចូលរួមជាមួយ ដេីម្បីចុះត្រួតពិនិត្យមេីលកម្លាំងចម្រុះ ក៏ដូចជាកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ ដែលបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង ដេីម្បីសហការជួយលាងបាញ់ទឹកសម្អាត និងធ្វេីអនាម័យ តាមដងផ្លូវមុខផ្ទះប្រជាពលរដ្ឋ បន្ទាប់ពីទឹកស្រកវិញ នៅម្តុំផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ៕
- គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ដោយមានរបៀបវារៈដូចខាងក្រោម៖ ១- ការពិនិត្យសំណើសុំអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ ២- ការពិនិត្យសំណើសុំអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ ៣- ការពិនិត្យសំណើសុំបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នូវ៖ ៣.១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៣.២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។ ៤- ការពិនិត្យ និងសម្រេចសេចក្តីព្រាងរបៀបវារៈ ចំនួន ៦ និងកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦។ របៀបវារៈទាំង៦ រូមមាន៖ ៤.១- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។ ៤.២- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ ៤.៣- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ […]
- ជំនន់ទឹកភ្លៀង ឆ្នាំ២០២០ ប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ៦០ ម៉ឺននាក់ នឹងបណ្ដាលឲ្យមានមនុស្ស ៤៣នាក់បានបាត់បង់ជីវិត បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែតុលាម្សិលមិញ ទឹកជំនន់បានប៉ះពាល់ ២០ រាជធានី -ខេត្ត ស្មើ ១២១ក្រុង/ស្រុក/ខណ្ឌ។ ទឹកជំនន់បានប៉ះពាល់ប្រជាជនប្រមាណ ១៤៨,៥៩៧គ្រួសារ ស្មើប្រមាណ ៥៩៤,៣៨៨ នាក់ ប្រជាជនជម្លៀសប្រមាណ ១១,៨៩៥ គ្រួសារ ស្មើប្រមាណ ៤៧,៥៨០នាក់ ប្រជាជនស្លាប់ ៤៣នាក់ (ធៀបល្ងាច ថ្ងៃទី២៤ ខែតុលា កើន៣នាក់ នៅបន្ទាយមានជ័យ) ផ្ទះប៉ះពាល់ប្រមាណ ១៣៣,២០៣ ខ្នង និងខូចខាត ៦៣ ខ្នង សាលារៀនលិចទឹកប្រមាណ ៩៥១ កន្លែង និងវត្តលិចទឹកប្រមាណ ៣០៧កន្លែង ស្រូវលិចទឹកប្រមាណ ២៧២,២៦៣ហិកតា និងដំណាំរួមផ្សំលិចទឹក ៩៦,៩៤៥ ហិកតា ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៦១៧ គ.ម ផ្លូវលំជនបទលិចទឹកប្រមាណ ១,៦៨៥ គ.ម ទំនប់ ប៉ះពាល់ប្រមាណ ៤៩ គ.ម […]
- ក្រសួងធនធានទឹក និងឧតុនិយមឲ្យដឹងថាកម្ពុជានឹងទទួល រងឥទ្ធិពលព្យុះម៉ូឡាវ ពីថ្ងៃទី២៨-២៩ ខែតុលា យោងតាមការប្រែប្រួលអាកាសធាតុបង្ហាញឲ្យឃើញថា នៅថ្ងៃទី២៦ ខែតុលា ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (MOLAVE) បានបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូង ។ ព្យុះនេះមាន ទិសដៅឆ្ពោះទៅប្រទេសវៀតណាមត្រង់ចំណុច ខេត្តក្វាង៉ៃ (QuangNgai) រួចថមថយឥទ្ធិពល ជាបន្ត បន្ទាប់ឆ្លងកាត់ប្រទេសឡាវ និងប្រទេសថៃ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។ ជ្រលង វិសម្ពាធ និងសម្ពាធទាបម៉ូឡាវមានឥទ្ធិពលមកលើប្រទេសកម្ពុជានៅថ្ងៃទី២៨-២៩ ខែតុលា ។ ឥទ្ធិពលព្យុះនេះ នឹងធ្វើឲ្យបណ្តារាជធានី-ខេត្តមួយចំនួននៅភាគខាងក្រោម និងជាប់ព្រំដែនវៀតណាម ភ្លៀងនៅបន្តមានក្នុង កម្រិតពីតិចទៅមធ្យមរហូតដល់ថ្ងៃទី២ ខែវិច្ឆិកា។ តែសម្រាប់ថ្ងៃ២៨-២៩ ខែតុលា ពិសេសភាគពាយ័ព្យនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន ។ សម្រាប់បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានភ្លៀងនៅតែបន្តមាន ក្នុងកម្រិត ពីតិចទៅបង្ហូររហូតដល់ថ្ងៃទី២ ខែវិច្ឆិកា តែច្រើនលាយឡំនឹង ខ្យល់ខ្លាំងនៅថ្ងៃទី ២៨-២៩ ខែតុលា ខែវិច្ឆិកានឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណ ពីតិចទៅបង្គួរ៕
- រដ្ឋមន្ត្រីកសិកម្មចុះវាយតម្លៃផលប៉ះពាល់ដោយសារទឹកជំ នន់នៅខេត្តចំនួន៤ ពេល៤ ថ្ងៃ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានចាប់ផ្តើមចេញបេសកកម្មចាំបាច់បន្ទាន់មួយដោយចាប់ផ្តើមពីព្រឹកថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ចាប់ផ្តើមដំបូងពីខេត្ត សៀមរាបនៅថ្ងៃ ទី២៧ ខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៨ ខេត្តបាត់ដំបងនៅថ្ងៃទី២៩ និងចុងក្រោយគឺខេត្តពោធិសាត់នៅថ្ងៃទី៣០ ក្នុងគោលបំណងចុះមកវាយតម្លៃលើផលប៉ះពាល់ និងខូចខាតជារួមនៃដំណាំស្រូវ ដំណាំរួមផ្សំ ដោយ សារជំនន់ទឹកភ្លៀង និងនាំយកពូជស្រូវ ពូជដំណាំ និងពូជត្រី និងកង្កែបទៅចែកជូនប្រជាកសិករតាមខេត្តគោលដៅទាំង៤។ សូមជម្រាបថា កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំឭកឲ្យរដ្ឋមន្ត្រីក្រសួង៤ ចុះធ្វើការវាយតម្លៃពីផលប៉ះពាល់ទឹកជំនន់ និងធ្វើការស្ដារគ្រោះទឹកជំនន់ជាបន្ទាន់ ក្នុងល្បឿនលឿន ដើម្បីស្ដារជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ៕
- ក្រសួងទេសចរណ៍ណែនាំឲ្យពង្រឹងគុណភាពផលិតផលទេសចរណ៍នាឱកាសថ្ងៃឈប់សម្រាកបុណ្យអុំទូក ក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែតុលា នេះ បានចេញសារាចរណែនាំដល់ម្ចាស់អាជីវកម្មទេសចរណ៍ដើម្បីចូលរួមពង្រឹងគុណភាពផលិតផលទេសចរណ៍នាឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សំដៅធ្វើការពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ស្របតាមស្តង់ដា និងរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩៕
- ថ្ងៃនេះ កម្ពុជា រកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី ១នាក់លើស្រ្តីជនជាតិបារាំង និងមិនមានការជាសះស្បើយទេ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្រសួងបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី ១នាក់ទៀត ខណៈករណីព្យាបាលជាសះស្បើយមិនមាននោះទេ។ ក្រសួងបានបញ្ជាក់ឲ្យដឹងថា ស្ត្រីជនជាតិបារាំងដែលរកឃើញមានឆ្លងកូវីដ១៩ មានអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០នាទី ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅកម្ពុជាមានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៨៨នាក់ (ស្ត្រី៥៩នាក់ និងបុរស២២៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ២៨៣នាក់ (ស្មើនឹង ៩៨.៦១% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន០៥នាក់៕
- អាជ្ញាធរជាតិអប្សរា បានដាំដើមត្នោតចំនួន៧៣០ដើមបន្ថែមទៀតនៅតាមទំនប់បុរាណនៃរមណីយដ្ឋានអង្គរ ថ្មីៗនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានដាំដើមត្នោតចំនួន៧៣០ ដើម បន្ថែមទៀតនៅតាមទំនប់អមប្រឡាយបុរាណ ស្ថិតក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ។ អាជ្ញាធរជាតិអប្សរា ដាំដើមត្នោតបានចំនួន៦០០០ដើមរួចមកហើយក្នុងរយៈ ពេល៤ឆ្នាំកន្លងមកក្នុងបរិវេណរមណីយដ្ឋានអង្គរ។ ក្រៅពីដាំដើមត្នោត អាជ្ញាធរជាតិអប្សរា ក៏បានដាំដើមស្តៅ និងអំពិលបានជាច្រើនដើមផងដែរ នៅលើដីទំនេរតាមទំនប់អមប្រឡាយបុរាណ ដើម្បីឲ្យប្រជាពលរដ្ឋដែលស្ថិតនៅជុំវិញនោះអាចអាស្រ័យផល និងដោះស្រាយជីវភាពប្រចាំថ្ងៃ។ អាជ្ញាធរជាតិអប្សរា ក៏សូមអំពាវនាវផងដែរ សូមបងប្អូនមេត្តាកុំលែងសត្វគោ ក្របី ឲ្យចូលក្នុងបរិវេណនោះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់រុក្ខជាតិទាំងនោះ។
- រថយន្តកុងតឺន័រ២គ្រឿងបើកលឿន បុកគ្នាពេញទំហឹងលើផ្លូវជាតិលេខ៤ អ្នកបើកបរម្នាក់ដាច់ជើងម្ខាងគៀបជាប់ក្នុងរថយន្តម្នាក់ទៀតរត់បាត់ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០)៖អ្នកបើកបររថយន្ត ធុនធំ សណ្តោង(កុងតឺន័រ)ម្នាក់បានត្រូវគៀបដាច់ជើងម្ខាង ខណៈដែលរថយន្ត ធុនធំទាំង២បើកបរក្នុងល្បឿនលឿនហើយបានបុកគ្នាយ៉ាងពេញទំហឹង លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៨ ទៅលេខ៣៩ ចំណុចភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលចរាចរណ៍ស្រុកសំរោងទងបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយ-ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-4818 សណ្តោងរ៉ឺម៉កស្លាកលេខ ព្រះសីហនុ 4A-0845 អ្នកបើកបរឈ្មោះ សុខ ប៉ ភេទប្រុស អាយុ ២៧ឆ្នាំ (របួសធ្ងន់ដាច់ជើងម្ខាង) រស់នៅភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកបរនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត។ លុះមកដល់ចំណុចកើតហេតុក៏បានបុកជាមួយរថយន្ត១គ្រឿងម៉ាក STERLING ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3C-3302 សណ្តោងរ៉ឺម៉កស្លាកលេខភ្នំពេញ 4A-2470 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ក្រោយកើតហេតុបានចុះគេចខ្លួនបាត់) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាបុកចំពីមុខយ៉ាងពេញទំហឹង។ ក្រោយកើតហេតុ នគរ បាលជំនាញបានចុះធ្វើការវាស់វែងនិងបានដឹកអ្នករងរបួសយកទៅព្យាបាល។ វត្ថុតាងគឺរថយន្តកុងតឺន័រទាំង២គ្រឿងកំពុងចាត់ចែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល […]
- ជនជាតិចិនផ្ទុះអាវុធកក្រើកក្រុងព្រះសីហនុទៀតហើយ (ខេត្តព្រះសីហនុ,ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០) ៖ ជនល្មើសជនជាតិចិន បើកការវាយប្រហាដោយអាវុធខ្លី កក្រើកស្បៃរាត្រីក្រសមត្ថកិច្ចស្នងការដ្ឋាន ខេត្តព្រះ សីហនុ បានឲ្យដឹងថា ករណីផ្ទុះអាវុធកក្រើក ក្រុងព្រះសីហនុ កាលពីយប់រំលងអាធ្រាតឆ្លងចូលថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ សមត្ថកិច្ចអះអាងថា ជាករណីប៉ុនប៉ងមនុស្សឃាត។ សមត្ថកិច្ចបន្តថា ករណីខាងលើនេះ ក្រុមជនល្មើស បានប្រើអាវុធខ្លីបាញ់រះ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស ដោយបង្កឡើងដោយជនជាតិចិន បានបាញ់រះទៅលើជនរងគ្រោះជាជនជាតិចិន ដូចគ្នា។ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្ត ព្រះសីហនុ មានប្រសាសន៍ថា៖ បទល្មើសខាងលើនេះ កម្លាំង ជំនាញ បានចុះស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ ។ចំណែក ជនរងគ្រោះ២ នាក់ ត្រូវសមត្ថកិច្ចបញ្ជូន ទៅ ព្យាបាលនៅមន្ទីរពេទ្យ ។ សមត្ថកិច្ច ឲ្យដឹងថា ជនល្មើស បាន ជិះរថយន្ត ហាំមើ […]
- កម្ពស់ទឹកស្ទឹងព្រែកត្នោត នៅព្រឹកថ្ងៃទី២៣ តុលា កើនឡើងបន្តិច ស្ថានភាពកម្ពស់ទឹក ស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក កើនឡើងបន្តិច ។ បើតាមប្រភពពីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ៖ កម្ពស់ទឹកខាងមុខទ្វារ ៥,៥៦ ម៉ែត្រ ស្រកចុះ ១,១១ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៧៦ ម៉ែត្រកម្ពស់ទឹកខាងក្រោយទ្វារ ៨,៤០ ម៉ែត្រ ។ ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានកើនឡើង ០,០២ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃទី២ ខែតុលា ម្សិលមិញ ៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


