ក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែតុលា នេះ បានចេញសារាចរណែនាំដល់ម្ចាស់អាជីវកម្មទេសចរណ៍ដើម្បីចូលរួមពង្រឹងគុណភាពផលិតផលទេសចរណ៍នាឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សំដៅធ្វើការពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ស្របតាមស្តង់ដា និងរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩៕







