សូមជម្រាបផងដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅមុនពិធីបុណ្យចូលឆ្នាំថ្មី បានជំរាបទៅម្ចាស់រោងចក្រ សហគ្រាសទាំងអស់ មិនត្រូវអនុញ្ញាតឲ្យកម្មករកម្មការិនីឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅទេ ដោយតម្រូវឲ្យពួកគាត់ធ្វើការធម្មតា។
ចំពោះអ្នកដែលបានឈប់សម្រាក និងធ្វើដំណើរទៅកាន់ស្រុកកំណើត នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក១៤ថ្ងៃ មុនចូលបំពេញការងារ។