ក្នុងខែឧសភានេះ ប្រជាពលរដ្ឋទៅទទួលសេវាប្រឡង ប្តូរ និងពន្យារ មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ មានចំនួនសរុប ១១.៧៨១ នាក់។
មណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ បានផ្លាស់ប្តូរម៉ោងធ្វើការទៅធម្មតាវិញហើយ(ម៉ោង៩:០០ព្រឹក-១០:០០យប់) និងបានប្រឡង ប្តូរ និងពន្យារបណ្ណបើកបរសរុបប្រមាណ ១១.៧៨១នាក់ក្នុងខែឧសភា
ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ធ្វើការរៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៩:០០ ព្រឹក ដល់ម៉ោង១០:០០យប់ ។ សម្រាប់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច។ សម្រាប់បងប្អូនប្រជាពលរដ្ឋមានបំណងចង់ប្តូរ និងពន្យារបណ្ណបើកបរ ត្រូវមានឯកសារដូចជា៖
១.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២.លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់)
៣.រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់)
៤. ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល(ក្នុងករណីបាត់បណ្ណបើកបរ)៕