ផ្លរីដា៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន (Joe Biden) បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ខ្យល់ព្យុះសង្ឃរាអ៊ាន (Ian) អាចជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររដ្ឋផ្លរីដា។
ក្នុងពេលជាមួយគ្នានេះ អភិបាលរដ្ឋផ្លរីដា លោក រ៉ន ដេសេនធីស (Ron DeSantis) បានព្រមានថា ព្យុះសង្ឃរាអ៊ាន នឹងបន្សល់ទុកនូវការបំផ្លិចបំផ្លាញជាប្រវត្តិសាស្ត្រ ខណៈ ដែលព្យុះបង្កជាខ្យល់បក់បោក និងភ្លៀងធ្លាក់ខ្លាំង។
ព្យុះសង្ឃរាអ៊ាន ត្រូវបានគេព្យាករណ៍ថា នឹងងាកទៅទិសខាងជើងនៅថ្ងៃសុក្រនេះ ហើយនឹងខិតទៅជិតឆ្នេរភាគឦសាននៃរដ្ឋ ផ្លរីដា(Florida), ចរចា(Georgia) និងរដ្ឋ ខារ៉ូឡាញណាភាគខាងត្បូង (South Carolina)។
គួរបញ្ជាក់ដែរថា មនុស្សម្នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅរដ្ឋផ្លរីដាខណៈមនុស្សប្រហែល២លាន ៧សែន នាក់មិនមានថាមពលអគ្គិសនីប្រើប្រាស់៕
ប្រែសម្រួលដោយ ប៊ុន សុភាព






