ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៏ថាក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ លើសមត្ថភាព នៃការឆ្លើយតបគ្រោះមហន្តរាយ ដោយបានវិនិយោគលើការពង្រឹងប្រព័ន្ធប្រកាស ព័ត៌មានឱ្យដឹងមុន បង្កើតកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្ត រាយ។ ការបញ្ជាក់នេះធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៤ ក្នុងកម្មវិធីបង្ហាញផ្លូវអាស៊ានមួយការឆ្លើយតបមួយនៅកម្ពុជា។
ឯកឧត្តម អនុប្រធានទី២ ហង្ស សាមឿន មានប្រសាសន៏ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាសេនាធិការ ឱ្យរាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់លើការត្រៀមរៀបចំ និងការឆ្លើយតបសង្គ្រោះបន្ទាន់ និងពង្រឹងភាពជាដៃគូជាមួយប្រទេសជាសមាជិកអាស៊ាន ភាគីអ្នកពាក់ព័ន្ធ ដើម្បីកសាងសហគមន៍ ប្រកបដោយភាពធន់ ដែលសកម្មភាពទាំងនេះ នឹងត្រូវអនុវត្តន៍ដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្ត ច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ កម្ពុជា។
ឯកឧត្តម មានប្រសាសន៏លើកឡើងថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានបោះជំហានទៅមុខគួរឱ្យកត់សម្គាល់លើសមត្ថភាពនៃការឆ្លើយតបគ្រោះមហន្តរាយ ដោយបានវិនិយោគលើការពង្រឹងប្រព័ន្ធប្រកាស ព័ត៌មានឱ្យដឹងមុនបង្កើតកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ចំនួន ១៦កង ស្មើ ១,៩២០នាក់ រៀបចំកសាង ផែនការត្រៀមបម្រុងថ្នាក់ជាតិសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះ មហន្តរាយទឹកជំនន់ ព្រមទាំងគាំទ្រដល់ រាជធានី ខេត្តទាំង២៥ ដើម្បីរៀបចំកសាងផែនការ ត្រៀមបម្រុងថ្នាក់ រាជធានី ខេត្ត សម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ទឹកជំនន់ និងរាំងស្ងួតផងដែរ។
ឯកឧត្តមហង្ស សាមឿន លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្ត សេចក្តីថ្លៃការណ៍ អាស៊ានមួយ ការឆ្លើយតបមួយ នៅឆ្នាំ២០២៥ ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះទទួលរៀបចំ «លំ ហាត់សមយុទ្ធ ឆ្លើយតបគ្រោះអាសន្ន គ្រោះមហន្តរាយថ្នាក់តំបន់អាស៊ានសម្រាប់ឆ្នាំ២០២៥» ដែលគ្រោងនឹងអញ្ជើញ អ្នកពាក់ព័ន្ធប្រមាណ ៤០០នាក់ មកពីបណ្តា ប្រទេសជាសមាជិកអាស៊ាន ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិ បាលកម្ពុជានិង រដ្ឋបាលថ្នាក់ក្រោមជាតិ។
គួរបញ្ជាក់ថា កម្មវិធី « បង្ហាញផ្លូវ អាស៊ានមួយ ការឆ្លើយតបមួយ» គឺជាសកម្មភាពអាទិភាពមួយ ក្នុងចំណោមសកម្មភាពជាច្រើន ស្ថិតក្រោមកម្មវិធីការងារ ឆ្នាំ២០២១- ២០២៥ នៃកិច្ចព្រមព្រៀង ស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្ត រាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (AADMER) និងជា ផែនការរបស់មជ្ឈមណ្ឌលអាហា ក្នុងដំណើរការកម្មវិធីនេះ ដោយផ្ទាល់ជាមួយបណ្តាប្រទេស ជាសមាជិកអាស៊ាន ចាប់តាំង ពី២០២៣ រហូតមក៕







