អាជ្ញាធរជាតិអប្សរាកំពុងកែលម្អផ្លូវថ្នល់ ក្នុងរមណីយដ្ឋានអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតមុខប្រាសាទបន្ទាយក្តី ដែលមានប្រវែងសរុបចំនួន៦៣៦៨ម៉ែត្រ ដោយចែកជា៣ កំណាត់។
កំណាត់ទី១ ចាប់ពីមុខលានជល់ដំរី ទៅដល់ស្ពានប្រាសាទ តាកែវ មានប្រវែង២១២២ ម៉ែត្រ។
ទី២ចាប់ ពីស្ពានប្រាសាទ តាកែវ ទៅដល់ខាងលិចប្រាសាទតាព្រហ្មប្រវែង ២១២៣ ម៉ែត្រ។
ទី៣ ចាប់ពីខាងលិចប្រាសាទតា ព្រហ្ម ទៅដល់មុខប្រាសាទបន្ទាយក្តី មានប្រវែង២១២៣ ម៉ែត្រ ដែលសរុបមានប្រវែងចំនួន៦៣៦៨ម៉ែត្រ។
ការងារនេះរួមមានការពង្រី កស្មាផ្លូវសងខាង ហើយអ៊ុតបេតុងកៅស៊ូ (AC) ដែលមានទំហំ៦ ម៉ែត្រ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជា ពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ៕






