សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះគោលនយោ បាយរបស់គណបក្សកុម្មុយនិស្តចិន ដែលចាត់ទុកប្រជាជនជាស្នូលក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តនយោបាយ និងគំនិតផ្តួចផ្តើមនានា។ គណបក្សបានខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដោយសម្រេចបាននូវការលុបបំបាត់ភាពក្រីក្រ និងកសាងសង្គមរីកចម្រើនមធ្យមលើគ្រប់វិស័យ។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ បានស្វាគម ន៍យ៉ាងកក់ក្តៅ ចំពោះមាគ៌ានៃការអភិវឌ្ឍប្រកប ដោយសន្តិ ភាព និងគំនិតផ្តួចផ្តើម ដើម្បីកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ដែលបានជំរុញ និងផ្សព្វផ្សាយនូវនយោបាយការទូតប្រកបដោយភាពឈ្លាសវៃរបស់ចិន និងបានជះឥទ្ធិពលដល់អនាគតនៃទំនាក់ទំនងអន្តរជាតិ។ ក្នុងបរិបទនេះ ប្រទេសចិន បានលើកកម្ពស់ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងដើម្បីកែលម្អប្រព័ន្ធអភិបាលកិច្ចពិភពលោក តាមរយៈការធ្វើកំណែទម្រង់នានា។






