ឯកឧត្តម ជា មានិត រដ្ឋលេខាធិការ និងឯកឧត្តម លីវ សុផាណារិទ្ធិ អនុរដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំសម្របសម្រួលក្រុមការងារអន្តរក្រសួង ជាមួយនឹងប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ប្រតិបត្តិករផ្តល់សេវាបង្គោលអង់តែន និងប្រតិបត្តិករផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបទូរគមនាគមន៍ ចុះសិក្សា និងកំណត់ទីតាំងសាងសង់ស្ថានីយអង់តែន នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ ស្រយាលនៅក្នុងខេត្តកែប។
ការចុះត្រួតពិនិត្យនេះ ដើម្បីសិក្សាស្វែងយល់និងកំណត់ទីតាំងសម្រាប់តម្លើងអង់តែនទូរសព្ទនៅទីតាំងចំនួន ៣ នៅក្នុងខេត្តកែបរួមមាន ១.តំបន់សហគមន៍ទេសចរណ៍កោះទន្សោយ ២.ឧទ្យានជាតិកែប និង ៣.តំបន់អេកូទេសចរណ៍ភ្នំវល្លិ៍ និងគោលដៅទេសចរ ណ៍អាទិភាពផ្សេងទៀត។






