នៅរសៀលថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា -វៀតណាម (CLMV) ។
កិច្ចប្រជុំមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីសេដ្ឋកិច្ច និងតំណាងមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ធ្វើការពិភាក្សាអំពីសកម្មភាពកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់។
កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈជុំវិញវិធានការ ដើម្បីពន្លឿនផែនការសកម្មភាព CLMV ឆ្នាំ២០២៣-២០២៤ ព្រមទាំងផែនការអនុវត្តសម្រាប់ក្របខណ្ឌអភិវឌ្ឍ CLMV ផងដែរ។






