យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ និង១៥ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការផ្ទុះនៅក្នុងចក្រកាំជ្រួចមួយនៅកណ្តាលរដ្ឋ ម៉ូរេឡូស (Morelos) នៃប្រទេសម៉ិកស៊ិកកាលពីថ្ងៃចន្ទ។ ភ្នាក់ងារសម្របសម្រួលការពារស៊ីវិល នៃរដ្ឋ ម៉ូរូឡូស (Morelos) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា”ការផ្ទុះបានកើតឡើងនៅខាងក្នុងកន្លែងផលិតកាំជ្រួច និងកន្លែងរក្សាទុក”។
ការផ្ទុះនេះបានកើតឡើងនៅក្នុងទីប្រជុំជន តូតូឡាផាន ចម្ងាយប្រហែល ៨០ គីឡូម៉ែត្រពីរដ្ឋធានី ម៉ិកស៊ិក៕
ប្រែសម្រួលដោយ ប៊ុន សុភាព






