គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បាន សម្រេចជ្រើសរើស ឯ.ឧ ប្រាជ្ញ ច័ន្ទ អតីតប្រធានគណៈកម្ម ការទី១ នៃរដ្ឋសភា ជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីដាក់ជូនកិច្ចប្រជុំពេញអង្គរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។
នេះបើតាម ឯ.ឧ ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំ ពាក្យរដ្ឋសភា។ ឯ.ឧ ឡេង ប៉េងឡុង បានបញ្ជាក់ថា លិខិតរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជូនមកដល់ អគ្គលេ ខាធិការនៅថ្ងៃទី១៦ ខែមិថុនានេះ ហើយបន្ទាប់ពីនោះ រដ្ឋសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីកំណត់កិច្ចប្រជុំពេញអង្គ នៅថ្ងៃខាងមុខ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើបេក្ខជនប្រធានគ.ជ.ប ឯ.ឧ ប្រាជ្ញ ចន្ទ៕






