ក្នុងរយៈពេល០៩ខែ ឆ្នាំ២០២០នេះ រាជធានីភ្នំពេញ បន្តទទួលបានគម្រោងសាងសង់សំណង់ថ្មីប្រមាណជាង ១០០០គម្រោង លើផ្ទៃដីសំណង់សរុបជាង០៥លានម៉ែត្រ ក្រឡា ដែលមានទំហំទឹកប្រាក់វិនិយោគប្រមាណជាង២,៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក ស្របពេលដែលរាជធានីភ្នំពេញមានសំណង់បុរីចំនួន២៦៣កន្លែងនិងអាគារខ្ពស់ចំនួន១៤២៤អគារ ។ នេះបើតាមការបញ្ជាក់របស់ ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងពិធី បើកការ ដ្ឋានសាងសង់ ផ្សារទំនើបអុីអន ម៉លគម្រោទី៣ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ ម៉ែត្រ) ក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០៧តុលាឆ្នាំ២០២០នេះ។
ឯ.ឧ ឃួង ស្រេង បានមានប្រសាសន៍ថា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ដែលកាលពីមុនល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចំការមីន ជាទីក្រុងខ្មោច ដែលគេភ័យខ្លាចគ្រប់គ្នាឥឡូវបានប្រែក្លាយទៅជាប្រទេសមួយ រាជធានីមួយដែលមានសន្តិសុខពេញលេញ ជាមជ្ឈមណ្ឌលផលិតនិងចែកចាយទំនិញជាបណ្ដុំនៃការរស់ នៅប្រកបដោយប្រណីតភាពនិងជាតំបន់ទេសចរណ៍ដ៏រស់រវើក ដែលបង្ហាញឲ្យឃើញតាមរយៈវត្តមានទីក្រុងរណបអាគារពាណិជ្ជកម្មសំណង់បុរី ខុនដូ និងផ្សារទំនើបត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់នៅក្នុងនោះ ជារួមមានសំណង់បុរីចំនួន២៦៣កន្លែងនិងអាគារខ្ពស់ចំនួន១៤២៤ អគារ ហើយក្នុងនោះរយៈពេល ០៩ខែឆ្នាំ២០២០នេះ យើងបន្តទទួលបានគម្រោងសាងសង់ថ្មីចំនួន១០២០គម្រោង លើផ្ទៃដីសំណង់សរុប ជាង០៥លានម៉ែត្រក្រឡាដែលមានទំហំទឹកប្រាក់វិនិយោគប៉ាន់ស្មានជាង ២,៣ពាន់លានដុល្លារសហរដ្ឋអាមេរិក បន្ថែមទៀតធ្វើឲ្យរាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រងមិនចាញ់បណ្ដាលទីក្រុងនៃប្រទេសក្បែរខាងនិងតំបន់អាស៊ីអាគ្នេយ៍ឡើយ។
ឯ.ឧ ឃួង ស្រេង បានបញ្ជាក់ទៀតថា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងទៅនេះ ផ្ដើមចេញពីកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងរដ្ឋនិងឯកជនប្រទេសកម្ពុជាបានជាប់ចំណា ត់ថ្នាក់លេខ០៦ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេ នៅលើពិភពលោក តាមរយៈការសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម០៧ភាគរយក្នុងមួយឆ្នាំ ទន្ទឹមនឹងការកើនឡើងនូវផលិតផលក្នុងស្រុកសរុប សម្រាប់ប្រជាជនកម្ពុជាម្នាក់ៗ ពីប្រមាណជា៧៣៨ ដុល្លារ នៅឆ្នាំ ២០០៨ដល់ ១៧០៦ដុល្លារនៅឆ្នាំ ២០១៩ និងកំពុងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសចំណូលខ្ពស់នៅពេលអនាគត។
ឯ.ឧ អភិបាលបានបន្តទៀតថា ការសម្រេចចិត្តរបស់ក្រុម ហ៊ុន អុីអន ម៉ល ខេមបូឌា ខូ អិលធីឌី ដែលបានបណ្ដាក់ទុនបន្ថែមសាងសង់ជាផ្សារទំនើបគម្រោងទី០៣ នៅរាជធានីភ្នំពេញនាពេលនេះគឺជាការសម្រេចចិត្តវិនិយោគដ៏ត្រឹម ត្រូវ ព្រោះថាផ្អែកតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥តំបន់ភាគខាងត្បូងរាជធានីភ្នំពេញត្រូវបានកំណត់ថាជាតំបន់អភិវឌ្ឍន៍ថ្មីសម្រាប់ទទួលបានគម្រោងសំណង់អគារខ្ពស់ៗ ស្ថាបត្យកម្មប្រណិតប្រណិតនិងការអភិវឌ្ឍន៍ទីក្រុងរណបដើម្បីធានាដល់ការប្រើប្រាស់ដីធ្លីនិងសក្កានុពលដែលមានស្រាប់ក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯ.ឧ ម៉ាសាហុីរ៉ូ មិកាមិ (MASAHIRO MIKAMI)ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណា ចក្រកម្ពុជាបានមានប្រសាសន៍លើកឡើងផងដែរថាផ្សារទំនើបអុីអន ម៉លជាក្រុមហ៊ុនរបស់ជប៉ុន បានដាក់ទុនរកស៊ីនៅស្រុកខ្មែរ ហើយតាមរយៈ អុីអន ម៉ល ទី១និងទី២ក្នុង ១ខែៗ ផ្សារទំនើបនីមួយៗ បានទទួលអតិថិជនបានប្រមាណ១លាននាក់។ ឯ.ឧ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវី–១៩ វាពិតណាស់ថា បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច មិនដូច ការរំពឹងទុករបស់យើងនោះទេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនជប៉ុនមួយនេះ នៅតែបន្តនូវគម្រោងទី០៣របស់ខ្លួននៅក្នុងការកសាងនៅផ្សារទំនើបអុីអនម៉លគម្រោងទី៣នេះថែមទៀត ។
ឯ.ឧ ជឿជាក់ថា គម្រោងកសាងផ្សារទំនើបអុីអនម៉លគម្រោងទី៣នេះ គ្រោងនឹងរួចរាល់នៅក្នុងឆ្នាំ២០២២ ហើយក្រោយពីបើកអោយដំណើរការ វានឹងមានអតិថិជនប្រមាណជា១២លាននាក់ក្នុងមួយឆ្នាំ៕






