មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលមានសមាជិកចំនួន ១៩៣ នាក់ បានបោះឆ្នោតគាំទ្រយ៉ាងលើសលប់ ចំពោះដំណោះស្រាយ ដោយអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សាកំពុងហែកហួរដោយសង្រ្គាម។ ដំណោះស្រាយកាលពីថ្ងៃអង្គារ បានអនុម័ត ដោយមានប្រទេសចំនួន ១៥៣ បោះឆ្នោតគាំទ្រ២៣ អនុប្បវាទ និង ១០ប្រទេសបោះ ឆ្នោតប្រឆាំង រួមទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
លោក Abdulaziz Alwasil (អាប់ឌុល ឡាស៊ីស អាល់វ៉ាស៊ីល) ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតប្រចាំអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសុន្ទរកថាបន្ទាប់ពីការបោះឆ្នោតថា “យើងសូមអរគុណអ្នកទាំង អស់ ដែលបានគាំទ្រសេចក្តីព្រាងដំណោះ ស្រាយទើបតែត្រូវបានអនុម័តដោយភាគច្រើន។
«នេះឆ្លុះបញ្ចាំងពីជំហរអន្តរជាតិក្នុងការអំពាវនាវឲ្យមានការអនុវត្តនូវដំណោះស្រាយនេះ»។
ការបោះឆ្នោតនេះកើតឡើងខណៈសម្ពាធអន្តរជាតិ បង្កើនលើអ៊ីស្រាអែល ដើម្បីបញ្ចប់ការវាយប្រហារ អស់រយៈពេលជាច្រើនខែ របស់ខ្លួនលើតំបន់ហ្កាហ្សា ដែលមានជនជាតិប៉ាឡេស្ទីនជាង ១៨,០០០ នាក់ត្រូវបានសម្លាប់ ភាគច្រើនជាស្ត្រី និងកុមារ។ ក្នុងនោះជាង ៨០ភាគរយនៃអ្នកស្រុក ២.៣ លាននាក់នៅហ្កាហ្សាក៏ត្រូវបានផ្លាស់ទីលំនៅផងដែរ៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច






