ដោយសារតែបុគ្គលិក និងកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី កំពុងធ្វេីកូដកម្មមិនប្រមូលសំរាម ចាប់តាំងពីល្ងាចថ្ងៃទី ២ ខែតុលា ឆ្នាំ២០២០ មក រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តដឹកសំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយរដ្ឋបាលខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ រួមទាំងភ្នាក់ងារអនាម័យចំនួន ០២នាក់ក្នុងមួយសង្កាត់ ចេញអន្តរាគមប្រមូលសំរាមនៅរាជធានីភ្នំពេញ។
រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ សូមស្នើសុំដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការ វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមឱ្យបានត្រឹមត្រូវតាមកម្មវិធី។






