(ខេត្តសឹ្ទងត្រែង,ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០)៖ ភ្ញៀវទេសចរជាតិបានមកលេងកំសាន្តនិងស្នាក់នៅ តាមរមណីយដ្ឋានដ្ឋានអេកូទេសចរណ៍នានាយ៉ាងច្រើនកុះករដូចជាអន្លង់ផ្សោត,អូរឈើទាល ហើយនិងទឹកធ្លាក់ព្រះនិម្មិត ជាប់និងព្រំដែនកម្ពុជា-ឡាវ ស្ថិតនៅភូមិសាស្រ្ត ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តសឹ្ទងត្រែង ។
ប្រធានមន្ទីរទេសចរណ៍ ខេត្តសឹ្ទងត្រែង លោក អ៊ុន ប៉ោសឿន បានប្រាប់ភ្នាគ់ងារ(SEATV) តាមទូរស័ព្ទ នៅរសៀលថ្ងៃទី០៣ ខែសីហាថា បន្ទាប់ពីស្ងប់ស្ងាត់ជំងឺ(COVD)១៩មក ទិន្នន័យភ្ញៀវទេសចរណ៍ជាតិស្នាក់នៅ ៥៥,៧០៦នាក់, ទេសចរតាមរមណីយដ្ឋាន ៤១,៩៧៩នាក់ ហើយនិងចំនួនភ្ញៀវទេសចរអន្តរជាតិក្នុងមូលដ្ឋាន ៥,៥៥៨នាក់សរុបរួម ១០៣,២៥៣ នាក់ ដែលមកលេងកម្សាន្តទស្សនានៅតាមរមណីយដ្ឋានអេកូទេសចរណ៍ ប្រមាណ ២៤ កន្លែង សម្រាប់ខេត្តសឹ្ទងត្រែង ។
លោក អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តសឹ្ទងត្រែង បានបញ្ជាក់ថា ពីបញ្ហាភ្ញៀវទេសអន្តរជាតិមកពីក្រៅប្រទេសអត់មានទេ។ ពោលគឺ មានតែភ្ញៀវទេសចរជាតិស្នាក់នៅ និងភ្ញៀវទេសចរតាមមូលដ្ឋាន ហើយនិងភ្ញៀចទេសចរអន្តរជាតិ នៅតាមមូលដ្ឋាន ដែលមកលេងកម្សាន្តទស្សនានៅតាមរមណីយដ្ឋានអេកូទេសចរ នៅខេត្តសឹ្ទងត្រែង។
លោក បានបន្តទៀតថា ប៉ុន្មានខែចុងក្រោងនេះ គ្រប់ស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានទាំង៦ស្រុកក្រុង មិនបានហាមឃាត់ភ្ញៀវ នៅក្នុងខេត្ត ឫក៏ភ្ញៀវមកពីតាមបណ្តាលខេត្តនានា មិនឲ្យមកលេងកម្សាន្តនៅតាមរមណីយដ្ឋាន ក្នុងខេត្តសឹ្ទងត្រែង នោះទេ។
ពោលគឺ រាជរដ្ឋាភិបាលឲ្យហាមឃាត់តែភ្ញៀវទេសចរណ៍ដែលឆ្លងមកពីក្រៅប្រទេសជិតខាងដែលមិនស្គាល់អត្តសញ្ញាណ ត្រង់ភ្ញៀវជាតិនិងអន្តរជាតិ ដែលរស់នៅក្នុងក្នុងស្រុក មានសិទ្ធិដើរលេងធម្មតា។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីស្ងប់ស្ងាត់ជំម្ងឺ(COVD)១៩មក រាជរដ្ឋាភិបាលក៏បានបើកជំហ ឲ្យបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តទស្សនានៅតាមរមណីយដ្ឋានអេកូទេសចរណ៍គ្រប់រាជធានីខេត្តក្រុងតែកុំភ្លេចការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវចូលរួមបង្ការ និងទប់ស្កាត់មេរោគឆ្លងជំងឺវីរូសកូរ៉ូណា ត្រូវចេះរៀបចំអនាម័យសំអាត ដូចជាលាងដៃ និងសារប៊ូ អាកុល ចែល ហើងនិងនៅឲ្យឆ្ងាយពីគ្នាយ៉ាងតិចណាស់ ១ម៉ែត្រទៅ១ម៉ែត្រកន្លះ ៕
ដោយ៖ ជា ប៊ុនគង់ (កែសម្រួលដោយ មណ្ឌល កែវ)





