អតីតអភិបាលក្រុងហ្វីលីពីន លោកស្រី Alice Guo ដែលត្រូវបានចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជនចិន និងលាងលុយកខ្វក់ជាង ១០០ លានប៉េសូ ស្មេីនឹង(១,៧៩ លានដុល្លារអាមេរិក) បានមកដល់ទីក្រុងម៉ានីល បន្ទាប់ពីត្រូវបាននិរទេសពីប្រទេសឥណ្ឌូនេស៊ី។
លោកស្រី Alice Guo ដែលត្រូវបានគេស្គាល់ថាជាជនជាតិចិន មានឈ្មោះជាភាសាចិនថា Guo Hua Ping ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរឥណ្ឌូនេស៊ីកាលពីថ្ងៃពុធបន្ទាប់ពីចាកចេញពីប្រទេសហ្វីលីពីនកាលពីខែកក្កដា។
លោកស្រី ត្រូវបានព្រឹទ្ធសភាហ្វីលីពីន ចាប់ខ្លួនពី បទ បដិសេធមិនចូល ខ្លួនមុនការស៊ើបអង្កេតសភា លើទំនាក់ទំនង ឧក្រិដ្ឋកម្ម។
ការិយាល័យអន្តោប្រវេសន៍របស់ទីក្រុងហ្សាកាតាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាងត្រូវបានគេនិរទេសចេញពីប្រទេសឥណ្ឌូនេស៊ីពីបទបំពានច្បាប់អន្តោប្រវេសន៍។
អតីតអភិបាលក្រុងបានមកដល់ទីក្រុងម៉ានីលតាមយន្តហោះឯកជនមួយ អមដោយអាជ្ញាធរអនុវត្តច្បាប់ហ្វីលីពីន រួមទាំងរដ្ឋមន្ត្រីមហាផ្ទៃរបស់ប្រទេសគឺលោក Benjamin Abalos Jr ដែលបានដឹកនាំការប្រគល់របស់នាងពីអាជ្ញាធរឥណ្ឌូនេស៊ីនៅទីក្រុងហ្សាការតាកាលពីថ្ងៃព្រហស្បតិ៍៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិចឲ






