កាលពីម្សិលមិញក្រុមការងារពង្រីកនិងជួសជុលផ្លូវហោះ ហើរអាកាសយានដ្ឋាននៅខេត្តព្រះសីហនុ បានបញ្ចប់ការងារផ្លូវហោះហើរក្រាលកៅស៊ូចម្ងាយ ៣៣០០ ម៉ែត្រដែលសំរេចមុនកាល កំណត់ជិត ១ខែកន្លះ។
ដំណាក់កាលចុងក្រោយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលនៅសេសសល់គឺការងារដាក់តំឡើងភ្លើងបំភ្លឺផ្លូវហោះហើរ ដែលគួរតែត្រូវបានបញ្ចប់នៅដើមពាក់កណ្តាលឆ្នាំខាងមុខនេះ។
ក្នុងពេលឆាប់ៗនេះអាកាសយានដ្ឋាននឹងអាចទទួលយន្តហោះធំៗ ដូចជា Airbus A350-1000 និង Boeing 777-300ER និងមានជើងហោះហើរត្រង់ឆ្ងាយ ទៅ/មកពីខេត្តព្រះសីហនុ។
គម្រោងនេះបានចាប់ផ្តើមនៅខែកក្កដាឆ្នាំ ២០១៨ ដោយមានក្រុមការងារពី ៣៥០ ទៅ ៤០០ នាក់នៅក្នុងពេលវេលាដ៏មមារញឹកមួយដែលត្រូវបានចែកចេញ ជាពីរវេន (វេនមួយថ្ងៃ និងវេនមួយយប់) ធ្វើការ៦ថ្ងៃក្នុងមួយសប្តាហ៍៕






