ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ សហការជាមួយគម្រោងកម្មវិធីផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងបម្រែ បម្រួលអាកាសធាតុ ហៅកាត់(ASPIRE) ដែលទទួលហិរញ្ញប្បទានសម្បទានពីមូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍ ន៍វិស័យកសិកម្ម (IFAD) និងបដិភាគថវិការាជរដ្ឋាភិ បាលកម្ពុជា 10% ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុវត្តសកម្មភាពចំនួនពីរគឺ៖ បង្កើតបណ្ដុំអ្នកចិញ្ចឹមត្រីចំនួន ៨បណ្ដុំស្មើនិង ២៨២ គ្រួសារ និងបណ្ដុំកែច្នៃត្រីចំនួនមួយបណ្ដុំស្មើ ៥០គ្រួសារ ។
គិតមកត្រឹមថ្ងៃទី០១ ខែ សីហា ឆ្នាំ ២០២០ នេះក្រុម ការ ងារបានចុះបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់កសិករ ចិញ្ចឹមត្រីបាន៦វគ្គ និងបានចែកពូជត្រីប្រា អណ្តែង និងឆ្ពិនចំនួន៥០៩ ៦២៧ ក្បាល ចំណី ២ ១០០ គីឡូក្រាម និងតង់ចិញ្ចឹមត្រីចំនួន ៧១ ដុំ ។
នៅខាងមុខនេះក្រុមការងារនឹងបន្ដរៀបចំវគ្គបណ្ដុះ បណ្ដាលបច្ចេកទេសចិញ្ចឹម កែច្នៃ ចែកកូនត្រី ចំណី និងតង់ចិញ្ចឹមត្រីបន្ថែមទៀតជូនវារីវប្បករក្នុងបណ្តំជាបន្ត បន្ទាប់៕
វណ្ណា













