នៅរសៀលថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា។
ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការវិវត្តន៍ថ្មីៗ ក្នុងបរិវត្តកម្មឌីជីថល និងសេដ្ឋកិច្ចឌីជីថលក្នុងអាស៊ាន ដោយផ្តោតលើសារៈសំខាន់នៃទេពកោសល្យឌីជីថល ដែលជាធាតុផ្សំយ៉ាងសំខាន់ដើម្បីជំរុញបរិវត្តកម្មឌីជីថលរបស់តំបន់ ឱ្យឈានដល់កម្រិតមួយកាន់តែប្រសើរ។






