ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ និង ១៤ ខែមីនា ឯកឧត្តម KOMURA Masahiro អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានដាក់បាច់ផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបរំលឹកដល់ លោក NAKATA Atsuhito (អ្នកស្ម័គ្រចិត្តជប៉ុន របស់អង្គការសហប្រជាជាតិ សម្រាប់អាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)) និង លោក TAKATA Haruyuki (មន្ត្រីនគរបាលស៊ីវិលសម្រាប់អាជ្ញាធរអ៊ុនតាក់) ដែលបានបាត់បង់ជីវិតក្នុងអំឡុងពេលបំពេញប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា រវាងឆ្នាំ ១៩៩២ និង ឆ្នាំ ១៩៩៣៕.






