នៅព្រឹកថ្ងៃអង្គារ ១៣ កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ៣០។
កិច្ចប្រជុំបានពិភាក្សាអំពីទិសដៅជាយុទ្ធសាស្ត្ររបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន ក្នុងការពង្រឹង និងធានាបាននូវអាស៊ានមួយដែលមានភាពធន់ ប្រកបដោយបរិយាប័្នន និងចីរភាព ហើយក៏បានពិភាក្សាអំពីសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥ ផងដែរ។
កិច្ចប្រជុំក៏បានថ្លែងអំណរគុណឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ២០២៣ និងប្តេជ្ញាគាំទ្រឡាវ ដែលជាប្រធានអាស៊ាននៅឆ្នាំ២០២៤។






