(ខេត្តស្វាយរៀង,ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១)៖អាជ្ញាធរក្រុងបាវិត សហការជា មួយ សប្បុរសជននានា នៅរសៀលថ្ងៃទី១១ខែកក្កដាឆ្នាំ២០២១ បានដាំដើមឈើ ប្រណិត ប្រភេទធ្នង់ដើមធំមាន កម្ពស់ជាង៣ម៉ែត្រ ចំនួន១០០ដើមអមសង ខាងផ្លូវ ៣១៩ B (ហៅផ្លូវឯកឧត្តមអគ្គហុក ឡង់ឌី) ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដែលឧបត្ថមដោយសប្បុរសជនក្នុងក្រុងបាវិតដើម្បី ចូលរួមអបអរសាទរពិធី រុក្ខទិវា ៩ កក្កដា។
លោកលឹម សៀងហេង អភិបាល ក្រុងបាវិតបានអោយដឹងថាក្នុងនាមរដ្ឋបាលក្រុងបាវិតបានសំដែងការអរគុណចំពោះ មិត្តភ័ក្រ សប្បុរសជនចូលរួមទិញដើមប្រភេទឈើប្រភេទឈើធ្នង់ ចំនួន១០០ដើមធ្វើការដាំនៅតាមអមសងខាងផ្លូវសំដៅធ្វើយ៉ាងណាលើកំពស់សោភ័ណ្ឌភាពទីក្រុងបាវិតឲ្យភាពស្រស់ស្អាត ។
លោកលឹម សៀងហេង អភិបាលក្រុងបាវិតសូមអំពាវនាចទៅដល់បងប្អូនប្រជាពលរដ្ឋមេត្តាកុំកាប់បំផ្លាញព្រៃឈើ ត្រូវចូលរួមដាំដើមឈើឲបានគ្រប់ក្រុមគ្រួសារ ព្រោះព្រៃឈើមានអត្ថប្រយោជន៏សំរាប់ប្រទេសជាតិយើងនិងក្រុមគ្រួសារ ជាពិសេសសម្រាប់ខ្លួនយើងទាំងអស់។ត្រូវចូលរួមថែរក្សាព្រៃឈើឲបានគង់វង់ព្រោះព្រៃឈើជាប្រភពផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិនិងមនុស្សយើងទាំងអស់គ្នា៕
ដោយ៖ព្រហ្ម សាវ៉េត(កែសម្រួលដោយ មណ្ឌល កែវ)






