ឧបករណ៍ធ្វើតេស្តរក COVID-19 ចំនួន២ម៉ឺន និងសំភារៈផ្សេងទៀត ដែលជាជំនួយរបស់ លោកជេក ម៉ា (Jack Ma) បានប្រគល់ជូនក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៨ មីនា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។
ឯ.ឧ វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា មូលនិធិអាលីបាបា និងមូលនិធីជេកម៉ា នឹងបន្តផ្តល់ជំនួយជាសម្ភារៈបរិក្ខាវេជ្ជសាស្ត្រជាបន្តបន្ទាប់ជាច្រើន ទៅតាមតម្រូវការបស់កម្ពុជាបន្តទៀត។
ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសដែល ឯ.ឧ ឯកអគ្គរដ្ឋ ទូតចិននាំយកឧបករណ៍ធ្វើតេស្តរក COVID-19 ចំនួន២ម៉ឺនឈុត និងសំភារៈផ្សេងទៀត ដែលជាជំនួយរបស់ លោកជេក ម៉ា (Jack Ma) បំរើឲ្យការការពារឆ្លើយតបការរាតត្បាត កូវីដ១៩នៅកម្ពុជា។
ពិធីទទួលនេះ ក៏មានវត្តមាន ឯ.ឧ សាស្ត្រាចារ្យម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ឯ.ឧ សាស្ត្រាចារ្យម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌របស់មូលនិធិអាលីបាបា និងមូលនិធីជេកម៉ា តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា។ ឯ.ឧ រដ្ឋមន្ត្រីសង្ឃឹមថា មូលនិធិនឹងផ្តល់ជាជំនួយបន្ថែមទៀតដល់កម្ពុជា ក្នុងការជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃកូវីដ១៩ ឲ្យទទួលបានជោគជ័យ។
គួរបញ្ជាក់ថា តាមរយៈការបង្ហោះ សារនៅលើបណ្តាញទ្វីធើកាលពីថ្ងៃទី២១ មីនាថា អាលីបាបាគ្រុប និងមូលនិធីជេកម៉ា នឹងបរិច្ចាគសំភារៈបន្ទាន់ ដែលមានម៉ាសចំនួន១លាន៨សែន ឧបករណ៍ធ្វើតេស្ត ចំនួន២១ម៉ឺន ឈុតការពារចំនួន ៣ម៉ឺន៦ពាន់ រួមជាមួយនឹងម៉ាស៊ីនខ្យល់ និងទែម៉ូម៉ែត្រសម្រាប់វាស់កម្ដៅមកកាន់តំបន់អាស៊ី ក្នុងនោះមាន អាហ្គានីស្ថាន បង់ក្លាដែស កម្ពុជា ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និង ស្រីលង្កា។
ឯកអគ្គរដ្ឋទូតចិនសន្យាថា មូលនិធិអាលីបាបា នឹងបន្តផ្តល់សម្ភារៈវេជ្ជសាស្ត្រ ទៅតាមតម្រូវការរបស់កម្ពុជាឧបករណ៍ធ្វើតេស្តរក COVID-19 ចំនួន២ម៉ឺន និងសំភារៈផ្សេងទៀត ដែលជាជំនួយរបស់ លោកជេក ម៉ា (Jack Ma) បានប្រគល់ជូនក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៨ មីនា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។ ឯ.ឧ វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា មូលនិធិអាលីបាបា និងមូលនិធីជេកម៉ា នឹងបន្តផ្តល់ជំនួយជាសម្ភារៈបរិក្ខាវេជ្ជសាស្ត្រជាបន្តបន្ទាប់ជាច្រើន ទៅតាមតម្រូវការបស់កម្ពុជាបន្តទៀត។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសដែល ឯ.ឧ ឯកអគ្គរដ្ឋ ទូតចិននាំយកឧបករណ៍ធ្វើតេស្តរក COVID-19 ចំនួន២ម៉ឺនឈុត និងសំភារៈផ្សេងទៀត ដែលជាជំនួយរបស់ លោកជេក ម៉ា (Jack Ma) បំរើឲ្យការការពារឆ្លើយតបការរាតត្បាត កូវីដ១៩នៅកម្ពុជា។ ពិធីទទួលនេះ ក៏មានវត្តមាន ឯ.ឧ សាស្ត្រាចារ្យម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ឯ.ឧ សាស្ត្រាចារ្យម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌របស់មូលនិធិអាលីបាបា និងមូលនិធីជេកម៉ា តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា។ ឯ.ឧ រដ្ឋមន្ត្រីសង្ឃឹមថា មូលនិធិនឹងផ្តល់ជាជំនួយបន្ថែមទៀតដល់កម្ពុជា ក្នុងការជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃកូវីដ១៩ ឲ្យទទួលបានជោគជ័យ។គួរបញ្ជាក់ថា តាមរយៈការបង្ហោះ សារនៅលើបណ្តាញទ្វីធើកាលពីថ្ងៃទី២១ មីនាថា អាលីបាបាគ្រុប និងមូលនិធីជេកម៉ា នឹងបរិច្ចាគសំភារៈបន្ទាន់ ដែលមានម៉ាសចំនួន១លាន៨សែន ឧបករណ៍ធ្វើតេស្ត ចំនួន២១ម៉ឺន ឈុតការពារចំនួន ៣ម៉ឺន៦ពាន់ រួមជាមួយនឹងម៉ាស៊ីនខ្យល់ និងទែម៉ូម៉ែត្រសម្រាប់វាស់កម្ដៅមកកាន់តំបន់អាស៊ី ក្នុងនោះមាន អាហ្គានីស្ថាន បង់ក្លាដែស កម្ពុជា ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និង ស្រីលង្កា។
Posted by SEATV News 24 Hours on Friday, 27 March 2020





