(ខេត្តបាត់ដំបង,ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០)៖ ការបង្កបង្កើនផលស្រូវស្រាលរបស់ប្រជាកសិករ មានសន្ទុះលើស ផែនការបើគិតត្រឹមជាងពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២០នៅក្នុង ខេត្តបាត់ដំបង ទោះបីជាល្បាយទឹកភ្លៀងមានការថយចុះ ជាងឆ្នាំ កន្លងទៅក៏ដោយ។
លោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឲ្យដឹងថានៅដើមឆ្នាំ២០២០នេះ បរិមាណទឹកភ្លៀង ធ្លាក់នៅក្នុងខេត្តបាត់ដំបង បើគិតត្រឹមរយៈពេលពាក់កណ្ដាល ខែកក្កដា បានមានការថយចុះជាងឆ្នាំកន្លងទៅ ប៉ុន្តែការបង្កបង្កើនស្រូវមានសន្ទុះខ្លាំង ដោយការធ្វើស្រែគ្រប់ប្រភេទសម្រេចបានជាង៧០ភាគរយនៃផែនការ។
ដោយឡែកនៅឆ្នាំ២០២០នេះ មន្ទីរកសិកម្ម បានដាក់ផែនការធ្វើស្រូវប្រាំង ចាប់ពីខែមេសា ដល់ខែតុលាឆ្នាំ២០២០ ធ្វើឲ្យបានប្រមាណ១០ម៉ឺនហិកតា ប៉ុន្តែគិតមកដល់ជាងពាក់កណ្ដាលខែកកក្កដា កសិករបានធ្វើស្រូវស្រាលកើនឡើងដល់ជាង១៦ម៉ឺនហិកតាគឺលើសផែនការច្រើន ។
លោក ឈឹម វជ្ជរ៉ា បានបញ្ជាក់ថាបើទោះបីមានភ្លៀងធ្លាក់រាយប៉ាយ សឹងគ្រប់តំបន់ ប៉ុន្តែរហូតមកដល់ពេលនេះក៏មានស្រូវរបស់កសិករក្នុងខេត្តបាត់ដំបង បានជួបនូវបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រពជាបណ្ដើរៗ ផងដែរ ប៉ុន្តែមិនទាន់មានសភាពធ្ងន់ធ្ងរ ។
គួរបញ្ជាក់ផងដែរថាក្នុងឱកាសចុះពិនិត្យមើលការផលិតស្រូវពូជ ប្រភេទសែនក្រអូប របស់មន្ទីរកសិកម្មខេត្ត នៅចំណុចអាងពោធិ៍ ស្ថិតក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ជំរុញទៅមន្ទីរពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន ខិតខំជួយដោះស្រាយបញ្ហាខ្វះខាតទឹកដាក់ស្រែរបស់កសិករ នៅទូទាំងខេត្តឲ្យអស់ពីលទ្ធភាព ៕
ដោយៈអ៊ុងសារុំ(កែសម្រួលដោយ មណ្ឌល កែវ)…………………………………………………………..
SEATV News 24 Hours, Real News from Cambodia
#THESEATVNEWS #SEATV_News_24Hours #Real_News_from_Cambodia
ការបង្កបង្កើនស្រូវស្រាលរបស់កសិករមានសន្ទុះលើសផែនការគិតត្រឹមខែកក្កដានៅបាត់ដំបង(ខេត្តបាត់ដំបង,ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០)៖ ការបង្កបង្កើនផលស្រូវស្រាលរបស់ប្រជាកសិករ មានសន្ទុះលើស ផែនការបើគិតត្រឹមជាងពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២០នៅក្នុង ខេត្តបាត់ដំបង ទោះបីជាល្បាយទឹកភ្លៀងមានការថយចុះ ជាងឆ្នាំ កន្លងទៅក៏ដោយ។លោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឲ្យដឹងថានៅដើមឆ្នាំ២០២០នេះ បរិមាណទឹកភ្លៀង ធ្លាក់នៅក្នុងខេត្តបាត់ដំបង បើគិតត្រឹមរយៈពេលពាក់កណ្ដាល ខែកក្កដា បានមានការថយចុះជាងឆ្នាំកន្លងទៅ ប៉ុន្តែការបង្កបង្កើនស្រូវមានសន្ទុះខ្លាំង ដោយការធ្វើស្រែគ្រប់ប្រភេទសម្រេចបានជាង៧០ភាគរយនៃផែនការ។ដោយឡែកនៅឆ្នាំ២០២០នេះ មន្ទីរកសិកម្ម បានដាក់ផែនការធ្វើស្រូវប្រាំង ចាប់ពីខែមេសា ដល់ខែតុលាឆ្នាំ២០២០ ធ្វើឲ្យបានប្រមាណ១០ម៉ឺនហិកតា ប៉ុន្តែគិតមកដល់ជាងពាក់កណ្ដាលខែកកក្កដា កសិករបានធ្វើស្រូវស្រាលកើនឡើងដល់ជាង១៦ម៉ឺនហិកតាគឺលើសផែនការច្រើន ។លោក ឈឹម វជ្ជរ៉ា បានបញ្ជាក់ថាបើទោះបីមានភ្លៀងធ្លាក់រាយប៉ាយ សឹងគ្រប់តំបន់ ប៉ុន្តែរហូតមកដល់ពេលនេះក៏មានស្រូវរបស់កសិករក្នុងខេត្តបាត់ដំបង បានជួបនូវបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រពជាបណ្ដើរៗ ផងដែរ ប៉ុន្តែមិនទាន់មានសភាពធ្ងន់ធ្ងរ ។គួរបញ្ជាក់ផងដែរថាក្នុងឱកាសចុះពិនិត្យមើលការផលិតស្រូវពូជ ប្រភេទសែនក្រអូប របស់មន្ទីរកសិកម្មខេត្ត នៅចំណុចអាងពោធិ៍ ស្ថិតក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ជំរុញទៅមន្ទីរពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន ខិតខំជួយដោះស្រាយបញ្ហាខ្វះខាតទឹកដាក់ស្រែរបស់កសិករ នៅទូទាំងខេត្តឲ្យអស់ពីលទ្ធភាព ៕ដោយៈអ៊ុងសារុំ(កែសម្រួលដោយ មណ្ឌល កែវ)....................................................................SEATV News 24 Hours, Real News from Cambodia#THESEATVNEWS #SEATV_News_24Hours #Real_News_from_Cambodia
Posted by SEATV News 24 Hours on Sunday, 19 July 2020





