ទុយនេស៊ី៖ ប្រធានាធិបតីទុយនីស៊ី លោកខៃ សៃយ៉េត កាលពីថ្ងៃពុធ បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោកជរចា មេឡូនី Giorgia Meloni ដើម្បីពិភាក្សាអំពីបញ្ហាអន្តោ ប្រវេសន៍ខុសច្បាប់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ក្នុង អំឡុងពេលនៃកិច្ចប្រជុំ លោកសៃយ៉េត បានរំលឹកឡើងវិញនូវការបដិសេធរបស់ទុយនីស៊ីក្នុងការធ្វើជាគោលដៅ ឬចំណុចឆ្លងកាត់សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ ដោយអំពាវនាវឱ្យមានវិធីសាស្រ្តរួមគ្នាក្នុងការដោះស្រាយបញ្ហានេះ។ លោកស្រី នាយករដ្ឋមន្ត្រីអ៊ីតាលីបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទុយនីស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហានេះ។
ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនបីបន្ទាប់ពីកិច្ចប្រជុំដែលអ៊ីតាលី បានយល់ព្រមផ្តល់ការគាំទ្រដល់គម្រោងថាមពលរបស់ទុយនីស៊ី អាជីវកម្មខ្នាតតូច និងមធ្យម ព្រមទាំងកិច្ចព្រមព្រៀងស្តីពីការអប់រំឧត្តមសិក្សា និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រ។ អាជ្ញាធរទុយនីស៊ីបានស្ទាក់ចាប់ជនចំណាកស្រុកយ៉ាងហោចណាស់ ១២,៧៦៤នាក់ នៅសមុទ្រមេឌីទែរ៉ាណេ ចាប់តាំងពីដើម ឆ្នាំ២០២៤ ដែលភាគច្រើនមកពីបណ្តាប្រទេសអនុតំបន់សាហារ៉ាអាហ្វ្រិក៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច