(ព្រៃវែង): ម៉ូតូ២គ្រឿងបានបើកបុកគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង៣៩នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូវកៅស៊ូត្រង់ចំណុចមុខផ្ទះ ឈ្មោះម៉ៅ សេង ស្ថិតក្នុងភូមិ ជើងទឹក(ខ) សង្កាត់ ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថាអ្នករងរបួសទី១ឈ្មោះ ពាង រៀម ហៅ”បុី” ភេទប្រុស អាយុ៤៨ឆ្នាំ មុខងារ ជាមន្ត្រីរាជការ មានទីលំនៅភូមិ.ឃុំកើតហេតុជិះម៉ូតូម៉ាកហុងដាC125សឺរី2017 ពណ៌ខ្មៅ ពាក់ផ្លាកលេខរដ្ឋ13.1.0763បានរងរបួសធ្ងន់ត្រូវក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។

អ្នករងរបួសទី២ឈ្មោះ ឡាំ សុខលាភ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែងជិះម៉ូតូម៉ាកវេវពណ៌ខ្មៅផ្លាកលេខ”ភ្នំពេញ”1M,7939បានរងរបួសធ្ងន់ត្រូវក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញដែរ។

ប្រភពនិយាយថាមុនពេលកើតហេតុគេឃើញភាគីម៉ូតូC125ស៊េរី2017 បើកបរក្នុងទិសដៅពីក្បូងទៅជើង។ លុះមកដល់ចំណុចខាងលើមិនដឹងជាយ៉ាងម៉េចក៍បណ្តាលទៅបុកជាមួយភាគីម៉ូតូម៉ាកវ៉េវដែលកំពុងបើកបរពីជើងទៅក្បូង(បញ្ជ្រាស់ទិសគ្នា)ពេញទំហឹងបង្កឲ្យរងរបួសធ្ងន់ទាំងសងខាងតែម្តង។
ក្រោយទទួលបានព៌តមានកម្លាំងនគរបាលជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចុះធ្វើការវាស់វែងប្រមូលយកមធ្យោបាយម៉ូតូទាំង២គ្រឿងមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ជើងទឹកដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ សុឹម.សាន់





