រូបមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមវេង សាខុន មានប្រសាសន៍ថា យុទ្ធនាការ បង្កើនការផលិតស្បៀងក្នុងស្រុក កាត់បន្ថយការនាំចូលជាការចាំបាច់ ដែលផ្តល់លទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋរស់នៅជនបទអាចទទួលបានប្រាក់ចំណូលដើម្បីលើក ស្ទួយជីវភាពរស់នៅ និងកាត់បន្ថយការធ្វើចំណាក ស្រុក ។
ពិសេស កាត់បន្ថយសម្ពាធការចាប់ត្រីពីធម្មជាតិ ស្របតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន។
ជាក់ស្តែងស្ថានីយ៍ផលិតកូនត្រីពូជនៅខេត្តសៀមរាប រួមជាមួយនិងកសិដ្ឋានផលិតកូនត្រីពូជ របស់កសិករនៅតាមបណ្តាស្រុកចំនួន ០៨ កន្លែង កសិករចិញ្ចឹមនិងផលិតកូនកង្កែបចំនួន ៦៦ គ្រួសារ និងកសិករចិញ្ចឹមនិងផលិតកូនកន្ធាយចំនួន ១៧ គ្រួសារ បានចូលរួមផលិតកូនត្រី កង្កែប និងកន្ធាយ។
ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ សម្រេចបានចំនួន ១០,៥ លានក្បាល ដែលក្នុងនេះមាន ត្រីទីឡាព្យាចំនួន ៣,៣ លានក្បាល ត្រីឆ្ពិនចំនួន ៥,២ លានក្បាល ត្រីអណ្តែងចំនួន ២,១ លានក្បាល ត្រីកាបសាមញ្ញចំនួន ០,១៤ លានក្បាល។
ក្នុងនោះ ក៏មានត្រីក្រាញ់ចំនួន ៤០ ០០០ ក្បាល កង្កែបចំនួន ០,៧ លានក្បាល និង កន្ធាយចំនួន ២០ ០០០ ក្បាល៕
វណ្ណា