លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រ សាសន៍ថា គ្រួសារវិស័យមីននៅកម្ពុជាទាំងអស់ ប្រមាណជាង ២០០០ នាក់ មិនត្រឹមតែបានផ្តល់នូវផ្ទៃដីសុវត្ថិភាព និងចូលរួមសង្រ្គោះជីវិតប្រជាជនពីការ គម្រាមកំហែងដោយសារមីននិងគ្រាប់ ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លងកូវីដ-១៩ នៅតាមសហគមន៍ តាមរយៈកម្មវិធីអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម(MRE) ផងដែរ។






