នៅព្រឹកថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ព្រះរាជាណាចក្របែលហ្ស៊ិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Maros Sefcovic អនុប្រធាន European Green Deal and Interinstitutional Relations and Foresight ។
កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហការដែលអាចធ្វើទៅ បានរវាងអាស៊ាន និងសហភាពអឺរ៉ុបដើម្បីទាញប្រយោជន៍ទៅវិញទៅមកកាន់តែច្រើនសម្រាប់ប្រជាជនអាស៊ាន និងអឺរ៉ុប ជាពិសេសប្តេជ្ញារួមគ្នាលើការបម្រែបម្រួលអាកាសធាតុ រួមទាំង តាមរយៈគំនិតផ្តួចផ្តើមបៃតងអឺរ៉ុបអាស៊ាន ( TEI)។






