មនុស្សយ៉ាងតិច២០នាក់ បានស្លាប់បន្ទាប់ពីរថយន្តក្រុងដឹកអ្នកធ្វើធម្មយាត្រា បានបុកស្ពានមួយ ក្រឡាប់ និងផ្ទុះឆេះនៅភាគនិរតីអារ៉ាប៊ីសាអូឌីត។
ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃចន្ទ នៅក្នុងខេត្តអាសៀ (Asir) ភាគខាងត្បូងជាប់ព្រំដែនប្រទេសយេម៉ែន។ វាកើតឡើងក្នុងអំឡុងពេលសប្តាហ៍ដំបូងនៃបុណ្យរ៉ាម៉ាដាន ដែលជាពេលវេលាដ៏មមាញឹកសម្រាប់ធម្មយាត្រា អ៊ុំរ៉ា គឺប៉ុន្មានខែ មុនពេលប្រជាជនម៉ូស្លីមរាប់លាននាក់ត្រូវបានគេរំពឹងថា នឹងធ្វើធម្មយាត្រាហាច ប្រចាំឆ្នាំ។
បណ្តាញព័ត៌មាន អាល់ឯក បារីយ៉ា (Al Ekhbariya) ដែលមានទំនាក់ទំនងជាមួយរដ្ឋបានរាយការណ៍ថា”យោងតាមព័ត៌មានបឋម ចំនួនអ្នកស្លាប់ក្នុងឧបទ្ទវហេតុនេះឈានដល់២០ នាក់ ហើយចំនួនអ្នករបួសសរុបមានប្រហែល ២៩នាក់។
បណ្តាញនេះបាននិយាយថា ឡានក្រុងមានបញ្ហា”ដោយមិនបានបញ្ជាក់មូលហេតុ ពិតប្រាកដនោះទេខណៈពេល កាសែតឯកជនអូកាស (Okaz) បាននិយាយថា គ្រោះថ្នាក់នេះបណ្តាលមកពីបញ្ហាហ្វ្រាំងឡាន។
គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០១៩ ជន បរទេសប្រមាណ ៣៥នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួស នៅពេលរថយន្តក្រុងបានបុកជាមួយរថយន្តធុនធ្ងន់មួយ ទៀតនៅជិត មេឌីណា (Medina )៕
ប្រែសម្រួលដោយ ប៊ុន សុភាព






