អូស្ត្រាលី និងអង់គ្លេសបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការឈានដល់ការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។
ភាពជាដៃគូអាកាសធាតុ និងថាមពលទ្វេភាគីត្រូវបានប្រកាសកាលពីថ្ងៃសុក្រដោយនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បន្ទាប់ពីកិច្ចពិភាក្សានៅខាងក្រៅកិច្ចប្រជុំប្រមុខរដ្ឋាភិបាល Commonwealth នៅទីក្រុង Apia ប្រទេស Samoa។
ប្រទេសទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ភាពជាដៃគូនឹងផ្តោតលើការអភិវឌ្ឍន៍ និងការពន្លឿនការដាក់ពង្រាយបច្ចេកវិទ្យាថាមពលកកើតឡើងវិញ ដូចជា អ៊ីដ្រូសែនបៃតង និងខ្យល់នៅឆ្នេរសមុទ្រ និងគាំទ្រដល់ភាពធន់នៃសេដ្ឋកិច្ច និងគោលដៅ decarbonization របស់ប្រទេសទាំងពីរ។
រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី និងអង់គ្លេសមានគោលដៅស្របច្បាប់ក្នុងការឈានដល់ការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






