តំបន់អេកូទេសចរណ៏ធម្មជាតិជីផាត ស្ថិតនៅថ្មបាំង ខេត្តកោះកុង បានក្លាយជាកន្លែងដ៏គួរឲ្យទាក់ ទាញ សម្រាប់ទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។
សហគមន៍ទេសចរណ៍ជីផាត បានប្រែក្លាយជីវភាពពលរដ្ឋពីការបរបាញ់សត្វ កាប់ឈើ និងការរុករកផលអនុផលព្រៃ ឈើ ទៅជាអ្នកបំរើសេវាទេសចរណ៍ ជួយទ្រទ្រង់និងបង្កើនជីវភាព។
ឯ.ឧ នេត្រ ភក្រា្ត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បរិស្ថានបានឱ្យដឹងក្នុងដំណើរដឹកនាំប្រតិភូទស្សន កិច្ចខេត្តកោះកុងថា តំបន់ជីផាត ស្រុក ថ្មបាំង ខេត្តកោះកុង ធ្លាប់តែជាទីកន្លែងបំផ្លាញធនធានធម្ម ជាតិ ពលរដ្ឋធ្លាប់តែកាប់ ព្រៃឈើ បរបាញ់សត្វព្រៃ នៅ ពេលនេះ បានក្លាយជាតំបន់អេកូទេសចរណ៍ដ៏ទាក់ ទាញទាំងភ្ញៀវជាតិ និង អន្តរ ជាតិ។
តំបន់ជីផាត ឃុំជីផាត ប្រជុំទៅដោយតំបន់អេកូទេសចរណ៍ជាច្រើនកន្លែងមានដូចជា៖ស្ទឹងព្រាត់ ទឹកធ្លាក់អូរម្លូ ទឹកធ្លាក់ឆាយខ្ពស់ ទឹកធ្លាក់អូរស្រឡៅ វាលប្រាក់ ពាងបុរាណ ម្ឈូសបុរាណ ត្រពាំងគិត ត្រពាំងថ្ម ដំណាក់ខូស អូស្បត រោងប្រចៀវជាដើម។
លោក អន សុវណ្ណប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានឱ្យដឹងថា តាមរយៈការបង្កើតតំបន់ជីផាត់ឱ្យក្លាយជាកន្លែងអេកូទេសចណ៍នេះ ធ្វើឱ្យជីវភាពប្រជាជនសហគមន៍បច្ចុប្បន្នផ្លាស់ប្តូរថ្មី ហើយប្រជាពលរដ្ឋដែលធ្លាប់ពឹងអាស្រ័យតែទៅលើការកាប់ព្រៃឈើ បរបាញ់សត្វក៏បានផ្លាស់ប្តូរមកប្រកបរបរបែបទេសចរណ៍វិញ។
ផល ប្រយោជន៍ លោកថាពលរដ្ឋក្នុងសហគមន៍បាននាំគ្នាចេះថែររក្សាបរិស្ថាន និងអនុវត្តអនាម័យល្អសំដៅធ្វើយ៉ាងឱ្យតំបន់ទីនេះក្លាយជាកន្លែងទេសចរណ៍យ៉ាងសំខាន់ទាំងពេលបច្ចុប្បន្ន និងថ្ងៃអនាគត។
លោកទូច សុផាន់នី ប្រធានគម្រោងសហគមន៍អេកូទេស ចរណ៍នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានលើកឡើងថា កាលពីអំឡុងឆ្នាំ២០០៧ តំបន់កន្លែងនេះគឺជាកន្លែងបំផ្លាញធន ធានធម្មជាតិធ្ងន់ធ្ងរមួយ ប៉ុន្តែ ដោយការយក ចិត្តទុកពី សំណាក់អង្គការសម្ព័ន្ធមិត្តសត្វព្រៃជាមួយអាជ្ញាធរពាក់ព័ន្ធខិតខំបង្កើតតំបន់នេះឱ្យក្លាយជាតំបន់អេកូទេសចរណ៍បានធ្វើឱ្យពលរដ្ឋនៅទីនេះ មានមុខរបរថ្មី ហើយឈប់ចូលព្រៃកាប់ឈើបន្តទៀត។
បច្ចុប្បន្នពួក គាត់បានយល់ដឹងពីសារៈសំខាន់ពីការថែ រក្សាធនធានធម្មជាតិ ធ្វើឱ្យពួកគាត់ស្រឡាញ់ធម្មជាតិ ហើយចូលរួមគ្នាថែរក្សាទៀតផង។
សូមជម្រាបដែរថា អង្គការរបស់លោកបានចុះមកជួយរៀបចំអេកូទេសចរណ៍ នៅឃុំជីផាតស្រុកថ្មបាំងខេត្ត កោះកុង តាំងពីខែមករា ឆ្នាំ២០០៧មក។ អង្គការ WA បានជួយបង្កើតអេកូទេសចរណ៍ ដើម្បីបង្កើតការងារ បង្កើនចំណូលប្រជាពលរដ្ឋ កាត់បន្ថយការបរបាញ់ និងកាប់ឈើ។
លោកប្រធានសហគមន៍ទេសចរណ៏ បញ្ជាក់ដែរថា ប្រជាពលរដ្ឋរស់នៅតំបន់នេះបានចុះកិច្ចព្រម ព្រៀងចូលក្នុងសហគមន៍ចំនួន៣៣២គ្រួសារក្នុងចំ ណោម៦៣៣គ្រួសារ។
ឯ.ឧ នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចាត់ ទុកសហគមន៍ទេសចរណ៍នេះ ថាជាជោគជ័យមួយរបស់សហគមន៍អេកូទេសចរណ៍នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលបានប្រែក្លាយតំបន់ដែលទទួលរងការបំផ្លា ញធនធានធម្មជាតិ ហើយពលរដ្ឋងាកមកចូលរួមថែរក្សាការពារវិញ។
នេះបង្ហាញថាពួកគាត់បានយល់ដឹងពីតម្លៃធនធានធម្មជាតិដែលជាកំណប់មហាសាលមិនអាចកាត់ថ្លៃបានសោះឡើយ។
ឯ.ឧ រដ្ឋលេខាធិការបានបញ្ជាក់ថា “គោលបំណងរបស់រាជរដ្ឋភិបាលកម្ពុជាគឺធ្វើយ៉ាងណាប្រែក្លាយតំបន់ការពារធនធានធម្មជាតិដែលមានសក្តានុពលទេសចរណ៍ឱ្យក្លាយជាកន្លែងទេសចរ ណ៍ធម្មជាតិ” ដើម្បីបង្កើនចំណូល ពិសេសគឺការចូលរួមអភិរក្ស និងការពារបរិស្ថាន និងធនធានធម្មជាតិ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានតំបន់ការពារ ធម្ម ជាតិចំនួន ៦៩កន្លែង លើទំហំផ្ទៃដីចំនួន ៧,៣លានហិកតា ដែលទំហំដ៏ធំនេះជាកាតព្វកិច្ចដែលក្រសួងបរិស្ថាន ត្រូវការកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីដែលពាក់ព័ន្ធនានា ក្នុងការធានាបាននូវនិរន្តភាពការពារក្តានុពលបរិស្ថាន និងអភិរក្សធនធានធម្មជាតិរបស់យើង សម្រាប់តំកល់ជូនឧត្តមប្រយោជន៍ដល់ ជំនាន់ក្រោយ”៕






