ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យ៉ាង ហោចណាស់មនុស្សចំនួន ៣ នាក់បានស្លាប់ រួមទាំងទាហានម្នាក់ និង ៦នាក់ផ្សេងទៀត បានរងរបួសបន្ទាប់ពីការផ្ទុះមួយនៅភាគខាងលិច នៃទីក្រុងម៉ូហ្គាឌីស៊ូ (Mogadishu) រដ្ឋធានីនៃប្រទេសសូម៉ាលី កាលពីថ្ងៃព្រហស្បតិ៍។ ការបំផ្ទុះគ្រាប់បែកតាមផ្លូវបានកំណត់គោលដៅលើរថយន្តរបស់លោក អាលី យែរ (Ali Yare) អភិបាលរងក្រុងម៉ូហ្គាឌីស៊ូ (Mogadishu)។ ប៉ុន្តែអភិបាលរងក្រុង មិនបានរងរបួសនោះទេ ព្រោះលោកមិនបានស្ថិតនៅក្នុងរថយន្ត ពេលដែលមានការវាយប្រហារ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ