តេហេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន ពាក់កណ្តាលផ្លូវការ តាសនីម(Tasnim) បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស៥ នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃពុធ នៅក្នុងការវាយប្រហារដោយការបាញ់ប្រហារលើទីផ្សារមួយនៅក្នុងទីក្រុងអ៊ីហ្សេ ភាគនិរតីនៃប្រទេសអ៊ីរ៉ង់។
នៅម៉ោង១៧៖៣០ ម៉ោងក្នុងស្រុក ក្រុមជនប្រដាប់អាវុធដែលបើកម៉ូតូពីរគ្រឿងបានបើកការបាញ់ប្រហារទៅលើមនុស្ស ក៏ដូចជាប៉ូលីស និងកងកម្លាំងសន្តិសុខនៅ ដោយយុវជនបីនាក់ ក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់ និងស្ត្រីអាយុ ៤៥ ឆ្នាំម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារ និងមានអ្នកបួសខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ យោងតាមរបាយការណ៍មួយផ្សេងទៀតរបស់ទីភ្នាក់ងារសារព័ត៌មានហ្វារ (Fars) បានឲ្យដឹងថាជនវាយប្រហារត្រូវបានប្រដាប់ដោយកាំភ្លើង។
គួរបញ្ជាក់ថា មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






