បន្ទាយមានជ័យ,ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ៖ មានប្រសាសន៍ទៅកាន់ពលរដ្ឋ២០០គ្រួសារក្នុងការចែករំលែកគ្រឿងឧបភោគបរិភោគនៅឯបរិវេណវត្តចាន់ស៊ី ភូមិកូបខាងកើត ឃុំកូប ស្រុកអូរជ្រៅ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលដាំដំណាំឲ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពឲ្យបានធូរធាជាងមុន ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដោយត្រូវពាក់ម៉ាស់នៅកន្លែងសាធារណៈ និងលាងសម្អាតដៃឲ្យបានជាប្រចាំ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បន្តថា រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងបានខិតខំកសាងអភិ
វឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានា ដូចជា៖ ផ្លូវ ស្ពាន សាលា រៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើមពិសេសបានខិតខំប្រឹងប្រែងដោះស្រាយ នូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៏បន្ថែមថា ដោយសារការព្រួយបារម្ភជាខ្លាំង ចំពោះជំងឺ COVID-19 ធ្វើឲ្យក្រុមហ៊ុន សហគ្រាស និងកន្លែងការងារមួយចំនួន ត្រូវបានបិទទ្វារ បណ្តាលឲ្យប្រជាពលរដ្ឋមួយចំនួន អត់ការងារធ្វើ ហើយពលរដ្ឋខ្លះ ដែលធ្វើជាពលករនៅក្រៅប្រទេស ត្រូវបង្ខំចិត្តវិលត្រឡប់មកកាន់ ស្រុកកំណើត និងលំនៅដ្ឋានវិញ ដូច្នេះធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្រុមគ្រួសារ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ដែលទទួលបានអំណោយពីឯកឧត្តម ឧប នាយករដ្ឋមន្រ្តី កែ គឹមយ៉ាន នាពេលនេះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, នំធុង១ធុង, មី១កេស, ក្រមា២ និងថវិការ៥ម៉ឺនរៀល៕
ពលរដ្ឋស្រុកអូរជ្រៅ២០០គ្រួសារទទួលគ្រឿងបរិភោគពីឯកឧត្តមឧបនាយករដ្ឋមន្រ្តីកែគឹមយ៉ានបន្ទាយមានជ័យ,ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ៖ មានប្រសាសន៍ទៅកាន់ពលរដ្ឋ២០០គ្រួសារក្នុងការចែករំលែកគ្រឿងឧបភោគបរិភោគនៅឯបរិវេណវត្តចាន់ស៊ី ភូមិកូបខាងកើត ឃុំកូប ស្រុកអូរជ្រៅ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលដាំដំណាំឲ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពឲ្យបានធូរធាជាងមុន ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដោយត្រូវពាក់ម៉ាស់នៅកន្លែងសាធារណៈ និងលាងសម្អាតដៃឲ្យបានជាប្រចាំ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បន្តថា រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងបានខិតខំកសាងអភិ វឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានា ដូចជា៖ ផ្លូវ ស្ពាន សាលា រៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើមពិសេសបានខិតខំប្រឹងប្រែងដោះស្រាយ នូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៏បន្ថែមថា ដោយសារការព្រួយបារម្ភជាខ្លាំង ចំពោះជំងឺ COVID-19 ធ្វើឲ្យក្រុមហ៊ុន សហគ្រាស និងកន្លែងការងារមួយចំនួន ត្រូវបានបិទទ្វារ បណ្តាលឲ្យប្រជាពលរដ្ឋមួយចំនួន អត់ការងារធ្វើ ហើយពលរដ្ឋខ្លះ ដែលធ្វើជាពលករនៅក្រៅប្រទេស ត្រូវបង្ខំចិត្តវិលត្រឡប់មកកាន់ ស្រុកកំណើត និងលំនៅដ្ឋានវិញ ដូច្នេះធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្រុមគ្រួសារ។សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ដែលទទួលបានអំណោយពីឯកឧត្តម ឧប នាយករដ្ឋមន្រ្តី កែ គឹមយ៉ាន នាពេលនេះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, នំធុង១ធុង, មី១កេស, ក្រមា២ និងថវិការ៥ម៉ឺនរៀល៕ នីម វណ្ណា
Posted by SEATV News 24 Hours on Wednesday, 22 April 2020