(ខេត្តបាត់ដំបង,ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០)៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បុរសម្នាក់ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកកមួយថង់និងសម្ភារៈពាក់ព័ន្ធមួយចំនួនហើយមានដីការចាប់ខ្លួនពីបទជួញដូរថ្នាំញៀនបន្ថែមទៀត កសាងសំណុំរឿងបញ្ជួនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅរសៀលថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០។
ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នេះ បានធ្វើឡើងកាលពីម៉ោង១៨និង១០នាទីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០នៅចំណុចក្រុមទី២៧ភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង។
លោកសុខ និមលនាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថាជនសង្ស័យម្នាក់ដែលចាប់ឃាត់ខ្លួនឈ្មោះម៉ែន រដ្ឋមុនីភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិព្រៃស្វាយឃុំរាំងកេសីស្រុកសង្កែខេត្តបាត់ដំបង។
ក្នុងប្រតិបត្តការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកកមួយថង់ទម្ងន់០,២៣ក្រាម ទួរស័ព្ទដៃ២គ្រឿងនិងសម្ភារៈមួយចំនួនទៀតហើយចាប់ឃាត់ខ្លួនកាលពីម៉ោង១៨និង១០នាទីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០នៅចំណុចក្រុមទី២៧ភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះម៉ែន រដ្ឋមុនីភេទប្រុសអាយុ៣០ឆ្នាំនេះ មានដីការបង្គាប់ឲ្យចាប់ខ្លួនលេខ៣១៣ត ព្រ ចុះថ្ងៃទី២៣ខែមេសាឆ្នាំ២០២០របស់លោក ឡូយ ចាន់ត្រាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំណុចក្រុមតី០៩ភូមិវត្តតាមឹមឃុំអូរដំបង១ស្រុកសង្កែខេត្តបាត់ដំបង មួយករណីផងដែរ។
លោកសុខ និមលបានបញ្ជាក់ថាកម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុក ចុះបង្ក្រាបបានករណីរនេះហើយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅរសៀលថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០ហើយ៕





