យោងតាមកាចេញផ្សាយរបស់កាសែត NHK នៅថ្ងៃពុធនេះ ដោយមានការព្យាករណ៍ ព្យុះទីហ្វុង Shanshan នឹងតម្រូវអោយមានការផ្អាក រាល់សេវាកម្មដឹកជញ្ជូន នៅក្នុងប្រទេសជប៉ុន ខណៈព្យុះដ៏សាហាវមួយនេះ កាន់តែខិតជិតមកដល់។ ប្រតិបត្តិ កររថភ្លើង Kyushu Shinkansen និយាយថា សេវាកម្មនឹងត្រូវបានផ្អាក រវាងស្ថានីយ៍ Kumamoto និងស្ថានីយ៍ Kagos hima-chuo ចាប់ពីម៉ោងប្រហែល ៨យប់ថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ ឬអាចមានការពន្យារពេល នៅលើខ្សែរត់ ខ្លះៗទៀត ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍។
ប្រតិបត្តិករកំពុងស្នើឱ្យប្រជាជនពិនិត្យមើលព័ត៌មានចុងក្រោយ ដោយកត់សម្គាល់ពីកាលបរិច្ឆេទ និងតំបន់ដែលរងផលប៉ះពាល់ ដែលអាចប្រែប្រួល អាស្រ័យលើដំណើរ របស់ព្យុះ។
ក្រុមហ៊ុន Japan Airlines និយាយថា ជើងហោះហើរចំនួន ៨២ ដែលភាគច្រើនទៅ និងមកពីទីក្រុង Kagoshima និងអាកាសយានដ្ឋាន នៅលើកោះតូចៗ នឹងត្រូវលុបចោល នៅថ្ងៃពុធ ដោយមានអ្នកដំណើរប្រហែល ៣៣០០ នាក់អាចនឹងមានការរអាក់រអួល៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






