ជនស៊ីវិល យ៉ាងហោចណាស់៤០នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅក្នុងការវាយប្រហារមួយដោយកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) លើភូមិមួយ នៅកណ្តាលប្រទេសស៊ូដង់។
គណៈកម្មាធិការតស៊ូអាប៊ូ ហ្គូតា (Abu Gouta) ដែលជាក្រុមមិនមែនរដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការវាយប្រហាររបស់កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) ទៅលើភូមិ ហ្គូសអាល់ណាកា នៃតំបន់អាប៊ូ ហ្គូតា ក្នុងរដ្ឋចាហ្សៀរ៉ា បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៤០នាក់» ។
កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស បានកាន់កាប់រដ្ឋចាហ្សៀរ៉ា ក្នុងខែធ្នូ ឆ្នាំ ២០២៣ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានដកខ្លួនចេញពីទីក្រុងវ៉ាដ ម៉ាដានី ដែលជារដ្ឋធានីរបស់រដ្ឋនេះ។
.គណៈកម្មាធិការតស៊ូអាប៊ូ ហ្គូតា (Abu Gouta) បានអំពាវនាវឲ្យអង្គការសង្គមស៊ីវិល ដាក់សម្ពាធលើ RSF ឲ្យអនុញ្ញាតឲ្យប្រជាពលរដ្ឋ ចូលទៅក្នុងភូមិ និងកប់សាកសពទាំងអស់នោះ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






